ចេក​ជា​ប្រភេទ​ផ្លែ​ឈើ​ម្យ៉ាង​ ដែល​​គេ​ពេញនិយម​ប៉ុណ្ណោះទេ ​វា​ថែម​ទាំង​មាន​ផ្ទុក​នូវ​សារ​ធាតុ​ចិញ្ចឹម​សំខាន់ៗ​សម្រាប់​រាង​កាយ​ផង​ដែរ។ ដូច្នេះ​អ្នក​គួរ​មាន​ទម្លាប់​ទទួល​ទាន​ចេក​ជា​ប្រចាំ ដើម្បី​រក្សា​សុខ​ភាព​រាង​កាយ​ឲ្យ​បាន​រឹង​មាំ។ កុំ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ប្រភេទ​ផ្លែ​ចេក​នេះ ព្រោះ​មាន​ប្រទេស​ដែល​ធំ​ជាង​គេទី ៤ នៅ​​លើ​ពិភព​លោក បាន​ដាំ​ដុះ​ផ្លែចេក ២៨ លាន​តោន​ពាស​ពេញ​ប្រទេស​ក្នុង​ ១ ឆ្នាំៗ។

សម្បូរ​ជាតិ​សរសៃ
យោង​តាម​សមាគមន៏សហរដ្ឋអាមេរិច​បាន​ឲ្យ​ដឹង​ថា ចេក​មួយ​ផ្លែមាន​ផ្ទុក​នូវ​ជាតិ​សរសៃ ៣.៥​ក្រាម បើ​គិត​ទៅ​មាន​ជាតិ​សរសៃ​ច្រើន​ជាង ១០ ភាគ​រយ ដែល​មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​ក្នុង ១ ថ្ងៃៗ។ បរិមាណ​ជាតិ​សរសៃ​គ្រប់​គ្រាន់​អាច​ផ្តល់​អត្ថប្រយោជន៏​ជា​ច្រើន​ដូច​ជា៖ កាត់​បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង, ទឹក​នោម​ផ្អែម និង​ការ​ទល់​លាមក។ ផ្លែចេក មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ខ្ពស់ ដែល​អាច​ជួយ​ផ្តល់​ជាតិ​សរសៃ​ដល់​រាង​កាយ​ក្នុង​រយៈ​ពេល​យូរ ហើយ​ជា​ធម្មតា​ផ្លែ​ចេក​នេះ​មិន​បណ្តាល​ឲ្យ​យើង​ឈឺ​ឡើយ។
 

បរិមាណ​សារធាតុ​ប៉ូតាស្យូម​ខ្ពស់
ចេក​មួយ​ផ្លែ​ផ្ទុក​នូវ​សារធាតុ​ប៉ូតាស្យូម ៤៨៧ មីលីក្រាម។ សារធាតុ​ប៉ូតាស្យូម​ប្រហែល ១០ ភាគរយ ផ្តល់​ឲ្យ​រាង​កាយ​ជា​ប្រចាំ។ ការ​មាន​សារធាតុ​ប៉ូតាស្យូម​គ្រប់​គ្រាន់​ពិត​ជា​សំខាន់​សម្រាប់​សុខ​ភាព ព្រោះ​វា​អាច​ជួយ​ដល់​សរសៃ​ឈាម​បេះ​ដូង, ជួយ​ដល់​សុខ​ភាព និង​មុខងារ​របស់​សាច់​ដុំ, ស្រូប​យក​សារធាតុ​ពុល​ពី​រាង​កាយ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ផ្លែ​ទំពាំង​បាយ​ជូរ​មាន​ផ្ទុក​នូវ​សារ​ធាតុប៉ូតាស្យូម ១៧ ៥មីលីក្រាម។

វីតាមីន​ជា​ច្រើន
ផ្លែចេក​ក៏​បាន​ផ្តល់​នូវវីតាមីន​ជា​ច្រើន​ដូច​ជា៖ វីតាមីន C, វីតាមីន B6 និង​សារធាតុខនិជ​របស់​ធាតុ​ម៉ង់​កាណែស។ វីតាមីន C អាច​ជួយ​ការពារ​ជំម្ងឺ​មហារីក, កាត់​បន្ថយ​ជំងឺ​បេះដូង និង​ដើរ​តួនាទី​ជួយ​ព្យាបាល​ដំបៅ។ វីតាមីន B6 មានសារៈ​សំខាន់​ចំពោះ​ប្រូតេអ៊ីន​នៃ​មេតាប៉ូលីស។ ធាតុម៉ង់​កាណែស​មាន​សារៈ​សំខាន់​ចំពោះ​ដំណើរ​ការ​រំលាយ​ជាតិ​ស្ករ, ខ្លាញ់ និង​ប្រូតេអ៊ីន​ក្នុង​រាង​កាយ។

សម្បូរ​សារធាតុ​ចិញ្ចឹម
ចេក​មាន​ផ្ទុក​ថាមពល ១២០​កាឡូរី ដែល​ជា​ប្រភេទ​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម។ អ្នក​អាច​​ទទួល​ទាន​ចេក​ទាំង​ស្រស់ ឬចេក​ហាល និង​ចេក​ខ្ចី​ដែល​គេយក​មក​ស្លរ។ ចេក​ហាល​លាយ​ជា​មួយ​នំសណ្តែក​ដី ដែល​ធ្វើ​ពី​ស្រូវ​សាលី, សណ្តែកដី, ទឹកឃ្មុំ និង​អង្ករ​បន្តិច ហើយ​លាយ​ជា​មួយប៊័រ​សណ្តែក​ដី។ ចេក​ជា​ប្រភេទ​អាហារ​សម្រន់​ថ្ងៃ​ត្រង់​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន៕

ដោយ៖ ដារ៉ា
 
ប្រភព៖ បរទេស

Ads

 
Top