មាន​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​រក្សា​ទុកអាហារ ​ដោយ​មិន​ប្រើ​ទូរទឹកកក។ ប្រសិន​បើ​អ្នក​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ក្នុងការ​ចំណាយ​ប្រាក់​ក្នុងការ​ប្រើ​ទូរ​ទឹកកក​ទេនោះ អ្នក​អាច​ធ្វើ​ការ​រក្សាអាហារ​ដោយ​ប្រើវិធី​សាស្ត្រ​ផ្សេង​បាន។ រឿង​ដែល​សំខាន់​នោះ​ គឺ​ការ​រក្សា​សាច់ និង​ផលិតផល​ប្រចាំ​ថ្ងៃ ពិត​ជា​មិន​អាច​រក្សាទុក​បើ​គ្មាន​ទូរ​ទឹកកក។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាច​រក្សា​ទុក​ផ្លែ​ឈើ បន្លែ និង​គ្រឿង​ផ្សំ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន។ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ដល់​អ្នក​ពីវិធី​រក្សាទុក​អាហារ ដោយ​មិន​ចាំបាច់​ប្រើទូរ​ទឹកកក។ វិធី​រក្សា​ទុក​អាហារ​ទាំង​នេះ​មិន​ធ្វើ​ឲ្យ​អាហារ​បាត់​បង់​គុណ​ភាព។
 

ត្រាំទឹក
វិធីល្អដើម្បី​រក្សា​ទុក​បន្លែ និង​អាហារផ្សេងៗ​ដោយ​ការ​ដាក់​ត្រាំ​ក្នុង​ទឹក។ បើ​មាន​ទឹកត្រជាក់​កាន់​តែ​ល្អ។ បន្លែ​នឹង​មិន​បាត់​បង់គុណ​ភាព​ឡើយ​នៅ​ពេល​ដាក់​ក្នុង​ទឹក។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រូវ​យក​វា​មក​ធ្វើ​ជា​អាហារ​ឲ្យ​អស់​ក្នុង​រយៈ​ពេល ២-៣ថ្ងៃ បន្ទាប់ ព្រោះ​ការ​រក្សាទុក​បែប​នេះ​មិន​អាច​ធ្វើ​ឲ្យ​វា​នៅ​ស្រស់​បាន​យូរ​ទេ។

ដាក់​សម្តិល​ហាល​ខ្យល់
នេះ​ជា​វិធីមួយ​ទៀត ដើម្បី​រក្សា​អាហារ​ទុក​ដោយ​មិន​ប្រើ​ទូរ​ទឹកកក។ អ្នក​អាច​រក្សា​ទុក​អាហារ​ដោយ​ដាក់​សម្តិល។ ការ​ដាក់​សម្តិលអាច​រក្សា​អាហារ​ឲ្យ​នៅ​ស្រស់​បាន​ច្រើន​ម៉ោង។ ការ​ដាក់​អាហារ​នៅ​មាត់​បង្អួច​ក៏​ជា​វិធីល្អ​ដែរ។

ត្រាំទឹកកក
ការ​រក្សាទុក​អាហារ​នៅ​ក្នុង​ទឹកកក នឹង​អាច​ជួយ​រក្សា​ឲ្យវា​​នៅ​ស្រស់​បាន​យូរ។ អ្នក​អាច​រក​ទិញ​ធុង​ទឹកកក​បាន​នៅ​ផ្សារ​ដែល​នៅ​ជិត​ផ្ទះ​អ្នក។ អ្នក​ត្រូវ​ចំណាយ​ប្រាក់​តិច ហើយ​មាន​ប្រសិទ្ធិភាព​ក្នុង​រក្សា​ទុក​អាហារ។ វា​មិន​ត្រឹម​តែ​អាច​ដាក់​ផ្លែឈើ និង​បន្លែ​ដើម្បី​ក្លាសេ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ដាក់​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត​បាន​ដែរ។

ហាលថ្ងៃ
អាហារ​មួយ​ចំនួន​អាច​រក្សា​ទុក​បាន​ដោយ​ការ​ដាក់​ហាលក្រោម​កម្តៅ​ព្រះអាទិត្យ។ ប៉ុន្តែវិធីសាស្ត្រ​មួយ​នេះ​អាច​សម្រាប់​តែ​ប្រភេទអាហារ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​ផ្លែ​ឈើ​និង​បន្លែ​ឡើយ៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top