ការ​កើតមុន​មិនត្រឹម​តែ​បណ្តោល​មក​ពី​បញ្ហា​អនាម័យ​នៅ​លើ​ស្បែក​មួយ​មុខ​នោះ​ទេ គឺ​អាច​បណ្តោលមក​ពី​ផ្នែក​ផ្សេងទៀត​នៃ​រាង​កាយ​របស់​យើង​ដូច​ជា​ ថ្លើម, ប្រមាត់ ឬ​អ័រ​ម៉ូន​ជា​ដើម។
 
 

១. តំបន់ខាង​លើ​រោម​ចិញ្ចើម៖ ប្រសិន​បើមុន​​នៅ​លើ​ស្បែករបស់​អ្នក​​កើតមាន​ឡើង​ដោយ​មិន​មែន​ជា​ប្រតិកម្មរបស់​ឡេ គឺ​វា​បណ្តោល​មក​ពីប្រតិបត្តិការ​របស់ ម្រមាត់ និង​ថ្លើម។ ដើម្បី​ព្យាបាល​ជំងឺមុន និងការ​ពារ​ការ​កើត​ឡើង​វិញ អ្នក​ត្រូវ​កំណត់​ប្រភេទអាហារ, កាត់​បន្ថយ​បរិមាណ​នៃជាតិ​ខ្លាញ់ នៅ​ក្នុង​របបអាហារ។

២. តំបន់​នៅ​ចន្លោះ​ចិញ្ចីម៖ មុន​នៅ​ចន្លោះចិញ្ចើម​អាច​កើត​មាន​ឡើង​ដោយសារតែ​អ្នក​ជក់បារី ឬ​ក៏ការញ៉ាំ​ទឹកដោះ​គោ​ច្រើន​ពេក។ ចូល​កាត់បន្ថយការ​ញ៉ាំប័រ, ប្រហុក, រួម​ទាំង​អាហារ​ពេល​យប់។ រឿង​មួយ​ទៀត​អ្នក​ត្រូវបញ្ចូលការ​ហាត់​ប្រាណ និង​គេង​បន្ថែម​ដើម្បី​កែ​លម្អ​ស្ថានភាព​នៃ​ស្បែក។

៣. តំបន់​ច្រមុះ៖ ការ​កើត​មុន​នៅ​តំបន់​ច្រមុះ អាច​មាន​ការ​ទាក់​ទង​យ៉ាង​ជិត​ស្និត​ជាមួយនឹង​បញ្ហាសួត ព្រម​ទាំង​បេះដូង។ ការ​ព្យាបាល​រោគ​មុន អ្នក​ត្រូវការ​កាត់​បន្ថយ​អាហារ​ដែលមាន​រស់​ជាតិ​ហិរ និង​សាច់ដែលមាន​ក្លិន​អាក្រក់ ហើយ​ជំនួស​មក​វិញ​នូវ​ផ្លែ​ឈើ​ និង​បន្លែ​បន្ថែម​ដើម្បី​គាំទ្រ​ដល់​សុខភាព​ដូចជា៖ អូមេហ្គា ៣ និង​អូមេហ្គា៦, វីតាមីន B ក៏​អាច​ជួយ​ការ​ពារ​ការ​កើតមុន​នៅ​ចំច្រមុះ​ឡើង​វិញ​ដែរ។

៤. តំបន់​ថ្ពាស់​ខាង​ឆ្វេង៖ មុន​ដែល​កើត​មាន​ឡើង​នៅ​ថ្ពាល់​ខាង​ឆ្វេង គឺ​ជា​សញ្ញា​ដែល​បណ្តោល​មក​ពី​ថ្លើមមាន​អាការៈ​ក្តៅ។ ដូច្នេះ​ហើយ​អ្នកមិន​គួរបន្ថែម​សម្ពាធ​តាម​រយៈ​អាហារ​ដល់​ថ្លើម​ទៀត​ទេ ព្រោះ​ចាប់ពីម៉ោង ១ ទៅ ៥ ល្ងាច គឺ​ជា​ពល​វេលា​ដែលមុខ​ងារ​នៃ​ថ្លើម​ត្រូវចុះ​ខ្សោយជាង​គេ។

៥. តំបន់​ថ្ពាល់​ខាង​ស្តាំ៖ មុន​ដែល​កើ​មាន​ឡើង​នៅ​ផ្នែក​ខាង​ស្តាំគឺ​បណ្តោល​មក​ពី​ក្រិត​នៃ​ជាតិ​ស្ករដែល​លើស​នៅ​ក្នុង​រាងកាយ។ នេះ​ជា​សញ្ញា​ដំបូង​ដែល​រំលឹក​ថា អ្នក​គួរតែ​ពិនិត្យ​មើលការ​ប្រមូលផ្តុំ​នៃ​អាំង​ស៊ុយ​លីននៅ​ក្នុង​ឈាម ហើយ​ត្រូវ​លៃ​តម្រូវទៅ​តាម​របបអាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ជៀស​វាង​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះ​ហើយ​អ្នក​គួរតែ​ធ្វើ​ការ​កាត់បន្ថយ​ជាតិ​ស្ករនៅ​ក្នុង​អាហារ, អាហារ​សមុទ្រ, ស្រាបៀរ​ និងស្រា​...។

៦. តំបន់​ជំុវិញ​មាត់៖ តំបន់​ជុំ​វិញ​មាត់​ជាតំណ​ភ្ជាប់​យ៉ាង​ជីត​ស្និទ្ធ​ទៅ​នឹង​សរីរាង្គ​រំលាយ​អាហារ។ មុន​ដែលកើតមាន​ឡើង​នៅ​តំបន់​នេះ​ អាច​បណ្តោ​លមក​ពី​របបអាហារ​មិន​សមរម្យ ឬអាហារ​ដែល​ទុក​យូរ។ ដូច្នេះ​អ្នក​ត្រូវ​កម្ចាត់​ចោល​នូវ​អាហារ​ច្រៀន ឬអាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ហើយ​ត្រូវ​ប្តូរ​មក​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ប្រចាំ​ថ្ងៃវិញ។

៧. តំបន់​ចង្កា៖ មុន​ដែល​កើត​មាន​ឡើង​នៅ​តំបន់នេះ​គឺ​បណ្តោល​មក​ពី​ភាព​តានតឹងយូរ ដែល​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​អ័រ​ម៉ូនជា​ហេតុ​ធ្វើ​ឲ្យ​កើត​មុន។ ដើម្បីបញ្ជាសការ​កើត​មុន​អ្នក​គួរតែ​ផឹក​តែ​ជីអង្កាម និង​អូមេហ្គា ៣ បើ​មិន​ដូច្នោះ​អ្នក​អាច​ទៅ​ជួប​អ្នក​ជំនាញ​ធ្វើការ​ព្យាបាល ដើម្បី​ឲ្យ​អ័រ​ម៉ូន​របស់អ្នកមាន​តុល្យភាព៕

ដោយ៖ មង្គលការ

ប្រភព៖ បរទេស

Ads

 
Top