ដើម្បី​ឲ្យ​ចំណង​ អាពាហ៏ពិពាហ៏ប្រកប​ទៅ​ដោយ​សុភមង្គល គូស្វាមី​ភរិយា​គ្រប់​រូប​គួរតែ​ចំណាយពេល​ខ្លះនៅ​ជាមួយ​គ្នា។ ប៉ុន្តែ​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ណាស់​ណា​ទេ គឺ​គូស្វាមី​អាច​បង្កើត​ភាព​ផ្អែម​ល្ហែម​បន្តិច​បន្តួច​ជា​ប្រចាំ ពេល​នៅ​ជា​មួយ​គ្នា​ដើម្បី​រក្សា​ចំណង​ស្នេហ៏​ឲ្យ​កាន់​តែ​មាន​ភាព​រីក​រាយ។ ការ​រួម​គ្នា​បង្កើត​នូវ​ភាព​រ៉ូមែន​ទិច​​ពិសេសៗ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់គូស្នេហ៏​គ្រប់​រូប គណៈពេល​ដែល​នៅ​ជាមួយ​គ្នា។
 
 

ការថើប
នៅ​ពេល​ដែល​អ្នក​រស់​នៅ​ជាមួយ​គ្នា អ្នក​មិន​អាច​នៅ​ដោយ​គ្មាន​ការ​ចែក​រំលែកការ​ថើប​ដ៏​ផ្អែម​ល្ហែម​ជា​រៀង​ រាល់​ថ្ងៃ​នោះ​ទេ។ ព្រោះ​វា​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ដៃ​គូ។

ចំណាយ​ពេល​នៅ​ជាមួយ​គ្នា
នៅ​ពេល​ដែល​ចំណង​ទំនាក់​ទំនង​របស់​អ្នក​កាន់តែ​យូរ​ទៅ អ្នក​នឹង​ដឹង​ថា ការ​ចំណាយ​ពេល​វេលា​ដើម្បី​នៅ​ជាមួយ​គ្នា​មាន​អត្ថប្រយោជន៍​កម្រិត​ណា។ ដូច្នេះ​គូស្វាមី​ភរិយាគួរតែ​បង្កើត​អនុស្សាវរិយ៍ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន ដើម្បី​​​ឲ្យ​ជីវិត​ស្នេហា​កាន់តែ​មាន​ភាព​រលូន។ នេះ​ជា​មធ្យា​បាយ​មួយ​ដ៏​ប្រសើរ​ដើម្បី​ជួយ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ស្ថិត​ ស្ថេរ​ជារៀង​រហូត។

ការ​កែ​តម្រូវ
ជា​ធម្មតា​មនុស​​ពីរ​នាក់​រស់នៅ​ជា​មួយ​គ្នា​​ប្រៀប​ដូច​ជា​ចាន​នៅ​ ក្នុង​រាវ​តែ​មួយ អាច​មាន​ការ​ប៉ះទង្វិះ​គ្នា​គេច​មិន​ផុត​ទេ។ ដូច្នេះ​ហើយ អ្នក​គួរតែ​ចេះ​កែតម្រូវ នឹង​អត់​អោន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកាន់​ខ្ជាប់​អាកាប្បកិរិយា​អភ័យ​ទោស​ឲ្យ​កាន់តែ​ច្រើន ដើម្បី​​រក្សា​​ស្ថាន​​ភាព​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរឲ្យ​នៅ​ស្ថិត​ ស្ថេរ។ ទាំង​នេះ​គូស្វាមី​គួរ​តែ​ធ្វើ​រួម​គ្នា និង​គួរតែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រសិន​បើ​ឃើញ​ភាគី​ណា​មួយ​មាន​ការ​ខ្វះ​ ខាត។

ទំនាក់​ទំនង​ផ្នែក​រាង​កាយ
ទំនាក់ទំនង​ផ្នែក​រាង​កាយ​ គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់គូស្នេហ៏​គ្រប់​រូប ដែល​អាចចង់​សម្ព័ន​មេត្រី​របស់​អ្នក​មិន​ឲ្យ​ប្រះ​ឆា។ ប្រសិន​គូស្នេហ៏​មួយ​គូ​គ្មាន​ទំនាក់​ទំនង​​រាង​កាយ​ជាមួយ​គ្នា តើ​អ្នក​គិត​ថា​ជីវិត​អាពាហ៏​ពិពាហ៏​បែប​នេះអាច​ស្ថិត​ស្ថេរ​បាន​យូរដែរ ឬទេ? ហេតុ​នេះ​ហើយ​ទើប​គូស្នេហ៏​គ្រប់រូប​គួរ​តែ​ចេះ​ផ្តល់​ក្តី​សុខ​ដល់​គ្នា​ទៅ ​វិញ​ទៅ​មក​ទើប​ជា​ការ​ប្រសើរ៕

ដោយ៖ មង្គលការ
 

Ads

 
Top