តើ​អ្នក​ធ្លាប់​ មាន​ស្នេហា​ដែរ ឬ​ទេ? តើ​ធ្វើ​យ៉ាង​ណា​​ទើប​ដឹង​ថាមិត្ត​ស្រី​របស់​អ្នក​ បាក់​ចិត្ត​ខ្លាំង​មក​លើ​អ្នក? តាម​ការពិត​ការ​សង្កេត​មើល​តាមរយៈ​ទង្វើ​ដែ​លមិត្ត​ស្រី​ធ្វើ​មក​លើ​អ្នក​ជា ​រៀង​រាល់​ថ្ងៃ​នឹងដឹង​ថា​នាង​ពិត​ជា​​វង្វេង​នឹង​ស្នេហ៍​របស់​អ្នក​មិន​ ខាន។ នៅ​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ គឺ​ជា​ទស្សនៈ​មួយ​ចំនួន ជា​សញ្ញា​បញ្ជាក់​ថា​មិត្ត​ស្រី​របស់​អ្នក​ពិត​ជា​បាក់​ចិត្ត​ស្រឡាញ់​អ្នក​ ខ្លាំង​ណាស់។
 

នាងចាប់​អារម្មណ៏​នឹង​អ្នក​យ៉ាង​ខ្លាំង
នាង​ប្រហែល​ជា​ភស្តុតាង​ប្រសើរ​បំផុត​ដែល​បង្ហាញ​ថា អ្នក​ឆ្កួត​នឹង​ស្រលាញ់​អ្នក។ នាង​បង្ហាញ​ពី​អារម្មណ៏​អាក់​អន់​ចិត្ត និង​ខឹង​គ្រប់​បែប​យ៉ាង​ទៅ​លើ​អ្នក នៅ​ពេល​នាង​មាន​ចំណាប់​អារម្មណ៏​ខ្លាំង​លើ​អ្នក។ ហើយ​ផ្នែក​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​វានឹង​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​កាន់​តែ​មិន​ល្អ។

តេ​ ហើយ​ផ្ញើសារ​មក​អ្នក​គ្រប់​រៀង​រាល់ពេល​
នេះជា​ការ​ចង្អុល​បង្ហាញ​មួយ​ដែរ​ថា នាង​ងប់​នឹង​ស្រលាញ់​អ្នក។ ប្រសិន​បើនាង​តេ ឬ​ផ្ញើសារ​ទៅអ្នក​គ្រប់​ពេល ហើយ​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​ចេញ​ទៅ​ណា នេះ​បញ្ជាក់​ថា​នាង​ងប់​នឹង​ស្រលាញ់​អ្នក​ខ្លាំង​យ៉ាង​ពិត​ប្រាកដ។

ប្រឈម​មុខ​ដាក់អ្នក​នៅកន្លែង​សាធារណៈ
មិត្ត​ស្រី​ឆ្កួត​នឹង​ស្នេហា​ភាគ​ច្រើន​មាន​ចរិកលក្ខណៈ​ចូល​ចិត្ត​ ប្រឈម​មុខ​ដាក់​គ្នា នៅតាម​សាធារណៈ។ ចំពោះ​រឿង​ស្នេហា ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​កន្លែង​សាធារណៈ​មិន​មែន​ជា​រឿង​មួយ​ដែល​ត្រឹម​ ត្រូវ​ឡើយ។ គូស្វាមី​ភរិយា​ត្រូវ​តែឲ្យ​ប្រាកដ​ថា អ្នក​ទាំង​២​មិន​បង្ក​បញ្ហា​នៅ​ខាង​ក្រៅ​បន្ទប់​គេង​ឡើយ។

ការកុហក
ប្រសិន​បើនាង​កុហក​ព្រោះ​តែ​ភាព​ខឹង ពិត​ជា​រឿង​មួយ​ដែល​មិន​សម​ហេតុផល​នោះ​ឡើយ។ ការ​កុហក​ពិត​ជា​រឿង​មួយ​មិន​ល្អ​ចំពោះ​ស្នេហា ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​កាន់​តែ​ធ្លាក់​ចុះ​ទៅៗ។ ការ​កុហក​ពិត​ជា​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​លើ​គ្នា ហើយ​ធ្វើ​ឲ្យ​ការ​យល់​ច្រឡំចាប់​ផ្តើម​កើត​ឡើង៕

ដោយ៖ ដារ៉ា
 
ប្រភព៖មង្គលការ

Ads

 
Top