បច្ចុប្បន្ន
អ្នកខំធ្វើការរកប្រាក់ដើម្បើផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ទឹកប្រាក់គឺមានឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះរឿងរ៉ាវមួយចំនួន។
ប៉ុន្តែក៏មានរឿងខ្លះ ដែលអ្នកមិនបាច់ខ្វល់ជាមួយទឹកប្រាក់ទេ។

១. ការលើកទឹកចិត្ត
ប្រសិនបើអ្នកខំធ្វើការដើម្បើតែប្រាក់មួយមុខនោះ
វាក៏មិនមែនជារឿងល្អនោះទេ។ អ្នកត្រូវខិតខំធ្វើការរកដើម្បើ
ពង្រឹងគុណភាពខ្លួនឯង និងសមទ្ធិផលរបស់ក្រុមហ៊ុនវិញទើបប្រសើរ។
រីឯការលើកទឹកចិត្ត មិនមែនមានតែប្រាក់ទេ
ដែលអាចលើកទឹកចិត្តបាន
មានពេលខ្លះអ្នកមិនអាចយកប្រាក់មកលើកទឹកចិត្តបានទេ។
២. ការចេះបែងចែក
ប្រសិនបើការរកប្រាក់ចំណូលរបស់អ្នកពិតជាគ្រប់គ្រាន់
ហើយចេះចាយវាយបានត្រឹមត្រូវ
នោះអ្នកប្រាកដជារីករាយជាមួយនឹងការរស់នៅជាមិនខាន។ ជាឧទាហរណ៍
អ្នកមិនគួរចំណាយលើ សម្លៀកបំពាក់ដែលទីបនឹងចេញថ្មីជារៀងរាល់ខែ,
ការសម្លឹងឃើញផ្ទះទំនើប, ការដើរកំសាន្តជាញឹកញាប់ ។ល។
៣. ការមិនប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃ
ការយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃ
គឺជារឿងមួយដែលមិនត្រឹមត្រូវ។
អ្នកអាចរកវិធីសាស្ត្រយ៉ាងណាឲ្យល្អដូចគេ
តែក៏មិនបាចគិតថា ខ្លួនអន់ជាងគេដែរ។
៤. សុភមង្គល
មនុស្សមួយចំនួនតែងតែនិយាយថា
មានប្រាក់គឺមានសុភមង្គល។ ប៉ុន្តែតាមពិតទៅសុភមង្គល
គឺអាស្រ័យលើការ, អធ្យាស្រ័យ, ការយល់ចិត្ត
និងការយោគយល់គ្នា។
សុភមង្គលមិនអាចយកប្រាក់ទៅទិញបានទេ។
គ្រាន់តែអ្នកគ្មានប្រាក់អ្នកមិនអាចទិញរបស់ដែលថ្លៃ
និងទំនើបបានឲ្យក្រុមគ្រួសារតែប៉ុណ្ណោះ។
៥. សន្តិភាព និងសុខភាព
សន្តិភាព និងសុខភាព គឺជារឿងដែលអ្នកចង់បាន។
កត្តាទាំងពីរនេះ គឺអាស្រ័យលើអ្នក។
អ្នកអាចយកប្រាក់ទៅទិញអាហារណាដែលល្អមកញ៉ាំដើម្បើឲ្យសុខ
ភាពល្អ ប៉ុន្តែអ្នកមិនអាចទិញសុខភាពបានទេ។
៦. សេចក្តីស្រលាញ់
អ្នកប្រាកដជាធ្លាប់ជួបមនុស្សដែលនិយាយថា
ប្រាក់អាចទិញអ្វីៗគ្រប់យ៉ាងបានបរិក្ខារបាន។
ចុះចំណែកក្តីស្រលាញ់វិញ តើអាចយកប្រាក់ទិញបានដែរ ឬទេ?
នេះជារឿងមួយដែលមិនអាចទៅរួច ក្តីស្រលាញ់មិនត្រូវការប្រាក់ទេ
ប៉ុន្តែក្តីស្រលាញ់ត្រូវការភាពស្មោះត្រង់។
ដូច្នេះអ្នកមិនគួរយកប្រាក់មកពាក់ព័ន្ធនិងក្តីស្រលាញ់ឡើយ៕
ដោយ៖ យូរី
ប្រភព៖ បរទេស