ស្ត្រី​ជា​ច្រើន​ទទួល​រង​គ្រោះ​ដោយ​សារ​ជំងឺ​រោគ​ស្ត្រី។ ជំងឺ​រោគ​ស្ត្រី​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខ​ភាព និង​ជីវិត​របស់​ស្ត្រី​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​បណ្តាល​ឲ្យ​ស្ត្រី​គ្មាន​កូន​ផង​ដែរ។ ជំងឺ​រោគស្ត្រី​ខាង​ក្រោម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ភាគ​ច្រើន​គ្មាន​កូន​បាន។
 

ការ​រលាក​បំពង់​មាត់​ស្បូន
រោគសញ្ញា៖ ការ​មក​រដូវ​មិន​ទៀង, ការ​ឈឺចាប់​ពេល​មាន​រដូវ, លំហូរ​ទឹក​រំអិល​ខុស​ពីធម្មតា, ឈឺ​ចាប់​ក្នុង​ពេល​កំពុង​រួម​ភេទ, ខូច​ប្រព័ន្ធ​រំលាយ​អាហារ, អស់​កម្លាំង, រហិតរហៃ, រសាប់រសល់ក្នុងចិត្ត...ការ​រលាកបំពង់​មាត់​ស្បូន​អាច​បណ្តាល​ឲ្យ​ស្ត្រីពី ៤០ ទៅ ៥០ ភាគរយ អាច​គ្មាន​កូន​បាន។ 
ការ​រលាក​បំពង់​មាត់​ស្បូន​នេះ​បណ្តាល​មក​ពី​ការ​ឆ្លង​រោគ ឬ​អ្នក​បង្ក​រោគ​អង់ដូមី។ ការ​រលាក​បំពង់​មាត់ស្បូន​នេះ​បណ្តាល​ឲ្យទឹក​កាម​ដែល​បង្ក​ជា​កូន​មិន​អាច​ធ្វើ​សំបុក និង​លូត​លាស់​នៅ​ក្នុង​ស្បូន​បាន ហើយ​ក៏​អាច​ធ្វើឲ្យ​ស្ត្រីមាន​កូន​ក្រៅ​ស្បូន​ដែរ។

ការរលាក​ឆ្អឹង​ត្រគាក
រោគសញ្ញា៖ ឈឺ​ចាប់​ក្នុង​ពោះតិចៗ, គ្រុន​ក្តៅ, លំហូរ​ទឹក​រំអិល​ខុស​ពីធម្មតា ថែម​ទាំង​ឈឺចាប់​ក្នុង​ពេល​រូមភេទ, ការ​មក​រដូវ​មិន​ទៀង...អ្នក​គួរ​តែ​ទៅ​ជួប​នឹង​វេជ្ជ​បណ្ឌិត​ជា​បន្ទាន់​ព្រោះ​អាការៈ​បែប​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​រលាក​ឆ្អឹង​ត្រគាក។ 
ការ​រលាកឆ្អឹង​ត្រគាក​ជា​ធម្មតា​កើត​ឡើង​នៅពេល​បាក់​តេរី​បាន​រាតត្បាត​ឆ្លង​តាម​ការ​រួម​ភេទ។ ដូច្នេះ ជំងឺ​ប្រភេទ​នេះ​កើត​ឡើង​ដោយ​សារ​ឆ្លង​រោគ​ពីការ​ផលិត​សរីរាង្គ​ភេទ​ញី។ ក្នុងករណី​ឆ្លង​រោគ​យ៉ាង​ធ្ងន់ធ្ងរ​នេះ​អាច​បណ្តាល​ឲ្យ​ស្ត្រី​គ្មាន​កូន ឬ​កូន​ក្រៅ​ស្បូន។

ដុះដុំសាច់ក្នុងស្បូន
រោគសញ្ញា៖ លំហូរ​ឈាម​យូរ​ក្នុង​ពេល​មាន​រដូវ, រាក​នោម​ឥត​ឈប់​ឈរ, ឈឺចាប់​ពេល​រួមភេទ...នៅ​ពេល​ដុំសាច់​ក្នុង​ស្បូន​កាន់​តែ​ធំទៅៗ វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៏​ធ្ងន់ៗ​ក្នុង​ពោះ។
ទោះ​បីជា​យ៉ាង​ណាក៏​ដោយ ដុំសាច់​ក្នុង​ស្បូន​នេះជា​ដុំសាច់​ស្លូត ប៉ុន្តែ​វា​មាន​សក្តានុពល​គំរាម​កំហែង​ដល់​អ្នក​ម្តាយ។ ករណីដុះ​សាច់​ក្នុង​ស្បូន វា​អាច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​បង្ក​កំណើត។

គីស​ក្នុង​ក្រពេញ​អូវុល
រោគសញ្ញា៖ ឈឺចាប់​ក្នុងពោះ, ការ​មក​រដូវ​មិនទៀង, ឈឺ​ចាប់​ក្នុង​ទ្វារមាស...។ 
គីស​អាចកើតមាន​នៅ​ក្នុង​ក្រពេញ​អូវុល និង​ថង់​ដែល​មាន​សារធាតុ​រាវ។ ដុំ​គីសក្នុង​ក្រពេញ​អូវុល​អាច​ប៉ះពាល់​ដល់​ការ​បង្កកំណើត​កូន​ក្នុង​ផ្ទៃ។ ជំងឺ​បាន​គំរាម​កំហែង​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ដែល​មាន​សុខ​ភាព​ធម្មតា៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top