អយស្ទ័រត្រូវបានគេនិយាយថា ជាប្រភេទអាហារសម្បូរសារធាតុចិញ្ចឹមច្រើន។ ប៉ុន្តែអាហារប្រភេទនេះក៏អាចផ្តល់គ្រោះថ្នាក់ច្រើនដល់សុខភាពផងដែរ ប្រសិនបើអ្នកទទួលទានវាមិនបានត្រឹមត្រូវ។
អយស្ទ័រមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន, សម្បូរទៅដោយប្រូតេអ៊ីន, មានខ្លាញ់តិច, សារធាតុខនិជច្រើន។ អយស្ទ័រជាប្រភេទអាហារសមុទ្រឈ្ងុយឆ្ងាញ់ ដែលគេនិយមចូលចិត្តច្រើន។ សំបករបស់វាត្រូវបានគេយកទៅធ្វើជាឱសថបុរាណ។ ឈាមរបស់អយស្ទ័រមានជាតិផ្អែម សាច់ប្រៃហើយជារបស់ក្តៅ, គ្មានសារធាតុពុល។ វាអាចជួយកម្ចាត់ជាតិពុលពីក្នុងឈាមយ៉ាងមានប្រសិទ្ធិភាព, ជួយរំលាយការកកឈាម, ភាពស្លេកស្លាំង, ឈាមច្រមុះ, ដំបៅក្រពះពោះវៀន, ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ អាំងអយស្ទ័រលើរងើកភ្លើង រហូតដល់ឃើញវាហាមាត់, សាច់ក្រហម រួចទទួលទានក្តៅៗជាមួយគ្រឿងហិល។ ឬហាលអយស្ទ័រឲ្យស្ងួត បុកឲ្យម៉ត់ ហើយលាយជាមួយទឹក និងម្សៅមី២ ទៅ ៤ក្រាម ទទួលទាន ២ ទៅ ៣ដងក្នុង ១ថ្ងៃ។

អយស្ទ័រមានជាតិផ្អែម, ប្រៃ, ជារបស់ត្រជាក់បន្តិចអាចជួយព្យាបាលជំងឺដំបៅក្រពះពោះវៀន, ខ្សោយប្រព័ន្ធរំលាយអាហារ, រំលាយឈាមក្នុងពោះ, ធ្មេញលឿង។
របៀបធ្វើនំអយស្ទ័រ៖ យកសាច់ចេញពីសំបកឲ្យអស់, លាងឲ្យបានស្អាត, យកដីចេញឲ្យអស់ រួចដុតវារហូតដល់ឡើងក្រហម។ ទុកវាឲ្យត្រជាក់ បន្ទាប់មកលាយម្សៅមី ចាក់ទឹកខ្មេះចូល អយស្ទ័រ ១គីឡូ ទឹកខ្មេះ ១០០មីលីលីត្រ រួចច្របល់ម្សៅមីចូលគ្នា។
អយស្ទ័រមួយចំនួនប្រើជាឱសថព្យាបាលជំងឺ
ជួយបង្កើនកម្លាំងដល់រាងកាយ, ព្យាបាលជំងឺរបេង៖ សាច់អយស្ទ័រ ១០០ក្រាម, ខរជាមួយស្លឹកខ្ទឹមក្រហម ទទួលទាន ២ដងក្នុង ១ថ្ងៃ។
ព្យាបាលការមករដូវញឹកញាប់ពេក៖ សាច់អយស្ទ័រ ១០០ក្រាម, ចម្អិនជាមួយសាច់ជ្រូក ១០០ក្រាម ទទួលទានមុនពេលមករដូវ។
ព្យាបាលជំងឺក្រហាយទ្រូង៖ ទទួលទាននំអយស្ទ័រ ១ដង ១២ ទៅ ២០ក្រាម ជាមួយទឹកក្តៅ ទទួលទាន ២ដងមុនពេលបាយ។
ព្យាបាលឲ្យរលាយឈាមក្នុងពោះ៖ ទទួលទាននំអយស្ទ័រ ២ ដងក្នុង ១ថ្ងៃ ១ដង ១៥ក្រាមជាមួយទឹកក្តៅ។
ព្យាបាលធ្មេញលឿង៖ ទទួលទាននំអយស្ទ័រជាមួយទឹកក្តៅ ៣ដងក្នុង ១ថ្ងៃ ពេលព្រឹក, ថ្ងៃនិងល្ងាច ១ដង ១ស្លាបព្រាបបាយ។
ព្យាបាលស្នាមជាំ៖ ទទួលទាននំអយស្ទ័រ ២ដងក្នុង ១ថ្ងៃ ពេលព្រឹក និងពេលល្ងាច ១ដង ១ស្លាបព្រាបាយជាមួយទឹកក្តៅ រួចក្រេបស្រាសបន្តិចដើម្បីជួយបញ្ជូនថ្នាំ។
អ្វីដែលអ្នកត្រូវដឹងមុនពេលទទួលទានអយស្ទ័រ៖
អយស្ទ័រនេះរស់នៅក្នុងទឹក និងភក់ វាអាចជាប់មកជាមួយនឹងប្រភេទបាក់តេរីជាច្រើន, ប៉ារ៉ាស៊ីត និងកាកសំណល់កខ្វក់ៗជាច្រើន ប្រសិនបើវាត្រូវបានគេយកចេញពីទឹកដែលមានជាតិពុល។ មិនថា អយស្ទ័របានឆ្លងកាត់ការចម្អិនក៏ដោយ តែបាក់តេរីដូចជា៖ អាសន្នរោគ, មេរោគ E.coli, ដង្កូវ ជាដើម នៅតែអាចមានជីវិត…អាចបណ្តាលឲ្យឆ្លងមេរោគដល់ក្រពះពោះវៀន, សារធាតុពុល, អាឡែរហ្សី… ដល់មនុស្សពេលបានបរិភោគវាហើយ។
- ដោយសារតែបរិស្ថានរស់នៅសម្បូរជាតិពុល ធ្វើឲ្យប្រភេទអយស្ទ័រមួយចំនួនលាយឡំជាមួយនឹងកាកសំណល់កខ្វក់នៅក្នុងទឹក។
- អយស្ទ័រមានផ្ទុកនូវបាក់តេរី និងវីរុសជាច្រើនដែលបណ្តាលឲ្យកើតជំងឺ។ អយស្ទ័រមានផ្ទុកនូវបាក់តេរីដែលធ្វើឲ្យរលាកថ្លើម និងពោះវៀន។ បើទោះបីជាយើងបានស្ងោរវាយ៉ាងណាក៏ដោយ តែយើងនៅតែមិនអាចសម្លាប់មេរោគបង្កជំងឺមាននៅក្នុងអយស្ទ័រនេះបានដែរ។
- កម្រិតនៃវីតាមីន A ទាក់ទងទៅនឹងការបាត់បង់អវៈយវៈផ្នែករាងកាយរបស់ទារក ដូចនេះស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអយស្ទ័រឡើយ។
- តាមរយៈបញ្ហាគ្រោះថ្នាក់ទាំងអស់ដែលបានលើកឡើងខាងលើ អ្នកគួរតែមានការប្រុងប្រយ័ត្នបំផុត ចំពោះក្មេងខ្លាចទទួលទានអយស្ទ័រ ដែលមិនទាន់បានចម្អិនរួច ព្រោះវាអាចធ្វើឲ្យពួកគេពុលបាន។ ត្រូវប្រាកដថា អយស្ទ័រត្រូវបានចម្អិនជាស្រេច មុនពេលយកឲ្យពួកគេញ៉ាំ។ ហើយប្រសិនបើអយស្ទ័រស្វិតពេកដែលធ្វើឲ្យក្មេងពិបាកញ៉ាំ អ្នកកុំបង្ខំឲ្យគេញ៉ាំទៀតអី ត្រូវចម្អិនវាឲ្យផុយ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស