ជីវិត​អាពាហ៏ពិពាហ៏ ប្រៀប​បាន​ដូច​ជា​កែវ ងាយ​នឹង​ប្រេះ​ស្រាំ​ខ្លាំង​ណាស់។ គ្រាន់​តែ​ភាព​ធ្វេស​ប្រហែស​បន្តិច​នៅ​ពេល​រួម​រស់​នៅ​ជា​មួយ​គ្នា ហើយ​ប្រសិន​បើ​​មិន​ចេះ​យល់​ចិត្តគ្នា​ទៅវិញ​ទៅ​មក ទំនាក់​ទំនង​ស្នេហារ​វាងគូស្វាមីភរិយា​នឹង​ត្រូវ​បញ្ចប់​ភ្លាម។ ខាង​ក្រោម​នេះ​ជាសកម្មភាព​មួយ​ចំនួន​ ដែល​គូស្វាមីភរិយា​គួរ​ចៀស​វាង ដើម្បី​ជួយ​រក្សា​សុភមង្គល​ក្នុង​គ្រួសារ៖
 
១. នៅ​ពេល​គូភាគីម្ខាង​បាន​ប្រាប់អ្នក​អំពី​បញ្ហា​អ្វី​មួយ តែ​អ្នក​បែរ​ជា​បន្ថែម​ប្រយោគ​ដូច​ជា «និយាយ​បំផ្លើស គ្មាន​អ្វីប្លែក​ផង»…។
២. រាល់​ពេល​ដែល​បញ្ហា​កើត​ឡើង អ្នកតែង​តែ​មិន​​និយាយ​ប្រាប់​ដល់​ភាគី​ម្ខាង​ទៀត​ឡើយ។ តើ​អ្នក​គិត​ទេ​ថា អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន។
៣. អ្នក​ផ្តោត​សំខាន់​លើកូនៗ​ច្រើន​ជាង​ស្វាមី។
៤. អ្នក​តែងតែ​បដិសេធ ចំពោះ​ការ​សម្រុះ​សម្រួល​រាល់​បញ្ហា​ទាំង​អស់​ដែល​គាត់​ធ្លាប់​បាន​ធ្វើ​ខុស។
៥. អ្នក​តែង​តែ​មើល​ងាយ​ដល់​គេ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៏​ល្អ។
៦. អ្នក​បដិសេធ​ស្នេហ៏ ជា​មួយ​នឹង​ភាគីម្ខាង​ទៀត ដោយ​សារ​តែ​អ្នក​គិត​ថា នៅ​ជា​មួយ​គេគ្មាន​ក្តី​សុខ។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ អ្នក​ត្រូវ​ព្យាយាម​រក​ដំណោះ​ស្រាយ​ដើម្បី​យក​ឈ្នះ​លើ​អារម្មណ៏​បែប​នេះ។ អ្នក​ត្រូវ​ចង​ចាំពេល​វេលា​ចុង​ក្រោយ នៅ​ពេល​មនុស្ស ២​នាក់​ឡើង​គ្រែ​ជា​មួយ​គ្នា។
៧. អ្នក​ចាត់​ទុក​អ្នក​ម្តាយ​ជា​មនុស្ស​ចម្លែក ធ្វើ​ឲ្យ​អ្នក​ម្តាយ​ក្រៀម​ក្រំចិត្ត។
៨. អ្នក​លែង​ចាប់​អារម្មណ៏ ព្រួយ​បារម្ភ​រាល់​ពេល​ដែល​គាត់​ចេញ​ទៅ​ក្រៅ។
៩. អ្វីៗ​គ្រប់​យ៉ាង​ផ្ទុយ​ពីពេល​មុន អ្នក​ឲ្យ​ស្វាមី​ទទួល​ទាន និង​គេង​បាន​តិច។ ឥលូវនេះ​អ្នក​កម្រ​នឹង​មាន​ពេល​​ល្អក់​ល្អើន​ជាមួយ​គ្នា​តាម​សកម្មភាព​ការ​ ចម្អិន​អាហារ​ឲ្យគាត់។
១០. អ្នក​តែង​តែ​ចែ​ចង់​ជាមួយ​នឹង​បុរសដទៃ/ស្រី​ដដៃ បើ​ទោះបីជា​បាន​ដឹង​ថាសកម្មភាព​បែបនេះ​នឹង​ធ្វើ​ឲ្យ​ភាគី​ម្ខាន​ទៀត​ឈឺចាប់​ក៏ដោយ។
១១. អ្នកមិន​ដែល​សរសើរ​នាង​ដូចជា៖ «អូន​​ពិត​ជាស្អាត​ណាស់ អូន​មើល​ទៅពិត​ជា​ស៊ិច​ស៊ីមែន​ទែន​ថ្ងៃ​នេះ»… ជាពិសេស​ការ​មិន​ចេះ​ប្រើ​ពាក្យ​អក​គុណ នៅ​ពេល​ដែល​ជួយកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក។
១២. នៅ​ ពេល​ដែល​ភាគី​ម្ខាង​នៅ​កន្លែង​ធ្វើ​កិច្ចសន្យា​រៀប​ការ ជា​ពេល​ដែល​អ្នក​ទាំង ២​ត្រូវនិយាយ​គ្នា តែ​អ្នក​បែរ​ជា​គិត​ថាគ្មាន​អ្វីសំខាន់ ហើយ​មិនខ្វាយខ្វល់ពីរឿងនេះឡើយ។
១៣. អ្នក​បញ្ឈប់​គម្រោង​នៃ​ការ​ណាត់​ជួប​ទាំង​ឡាយ​ដែល​ធ្លាប់​ធ្វើ​ឲ្យដៃគូមាន​អារម្មណ៍ស្រស់​ស្រាយ។
១៤. គំនិតចំ​ពោះ​ថ្ងៃឈប់​សម្រាក​ល្អ​ឥត​ខ្ចោះ គឺ​ការ​ធ្វើដំណើរ​កំសាន្ត​ជា​មួយ​កូនៗ។ អ្នក​មិន​ដែល​ចូល​ចិត្ត​ទៅ​កន្លែង​ណា​តែ ២​នាក់ គូស្វាមី​ភរិយា បើ​សូម្បី​តែ​មាន​អ្នក​មើល​កូន​ក៏​ដោយ។
១៥. អ្នក​មិន​ដែល​ដឹង​ពី​អ្វីដែល​ថ្មី​ចំពោះ​ភាគី​ម្ខាង​ទៀត​ឡើយ។ ឧទាហរណ៏៖ គាត់ទើប​តែ​កាត់​សក់​ថ្មី​ថ្មោង, ទិញ​ខោអាវថ្មីៗ… អ្នក​បែរ​ជា​ធ្វើ​ធម្មតា មិន​សូវ​សម្លឹង​មើល​គេឡើយ។
១៦. មិន​ខ្វាយ​ខ្វល់​ពី​ការ​កំសាន្ត និង​តណ្ហា​របស់​ភាគីម្ខាង​ទៀត៕

ដោយ៖ ដារ៉ា
ប្រភព៖មង្គលការ

Ads

 
Top