ធ្លាប់​តែ​បាន​លឺ ​ថា បុរសៗ​សម្លឹង​មើល​នារីៗ​ដែល​គួរ​ឲ្យ​ទាក់​ទាញ តែ​ឥលូវ​នេះ​នារីៗ​សម្លឹង​មើល​បុរសៗ​វិញ​ម្តង។ បុរស​ចូល​ចិត្ត​សម្លឹង​មើល​កែវ​ភ្នែក​របស់​នាង​មុន​គេ​បង្អស់។ ចម្លែក​អី លក្ខណៈ​មាំ​មួន​របស់​បុរសៗ​ក៏​អាច​ទាក់​ទាញ​នារីៗ​បាន​ដែរ។
 

នារីៗ​មួយ​ចំនួន​ពេញ​ចិត្ត​នឹងបុរសៗ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពិត​ ប្រាកដ​យ៉ាង​ខ្លាំង។ ឧទាហរណ៏៖ សរសៃ​វ៉ែន​នៅ​លើ​ដៃ​ដ៏​ស្រស់​ស្អាត និង​ភ្លៅ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​បញ្ជាក់​ពី​លក្ខណៈ​ជាបុរស​ពិត​ប្រាកដ។ លក្ខណៈ​សម្បត្តិ​បែប​នេះ​ក៏មាន​ភាព​ទាក់​ទាញ​ដល់​នារី ដោយ​មិន​ចាំ​​ចាប់​ប្រើ​កាយ​វិកា។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ លក្ខណៈ​សម្បត្តិ​ខាង​ក្នុង​ទើប​ជា​បញ្ហា​ធំ​បំផុត នៅ​ពេលដែល​​មាន​ស្នេហា​ជា​មួយ​គ្នា ដូច្នេះ​លក្ខណៈ​សម្បត្តិ​ខាង​ក្រៅ​សំខាន់​ត្រូវ​មាន​ភាព​ទាក់​ទាញ​រវាង​ គូស្នេហ៏ទាំង២។
ខាងក្រោមនេះ​ជា​លក្ខណៈ​សម្បត្តិ​មាំមួន​របស់​បុរសៗ ដើម្បី​ទាក់​ទាញ​នារីៗ៖

ខ្នង
បុរសៗ​ដែល​មាន​សាច់​ដុំខ្នង​ពិត​ជា​ផ្តល់​ភាពទាក់​ទាញ​ដល់​ភ្នែក​ នារីៗ។ គ្មាន​នារីៗ​ណាម្នាក់​អាច​មើល​រំលង​សាច់​ដុំខ្នង ដែល​គ្មាន​រោម​បែប​នេះ​ទេ។

សរសៃវ៉ែន​ក្រាស់
តើ​អ្នក​ធ្លាប់​បាន​ឃើញ​បុរស​កីឡាកាស​ដែរ​ទេ? សរសៃ​វ៉ែន​ពេញ​ណែន​របស់​គាត់​ធ្វើ​ឲ្យ​នារីៗ​មើល​មិន​ដាក់​ភ្នែក។ សរសៃ​វ៉ែន​ពេញ​ណែន​បែប​នេះ​ជា​លក្ខណៈ​សម្បត្តិ​មាំមួន​ដែល​ទាក់​ទាញ​ចិត្ត​ នារីៗ។

ដៃ
សាច់​ដុំដៃដែល​អាច​យក​ឈ្នះ​លើ​អ្នក​បាន​ជា​របស់​មួយ​ដែល​ទាក់​ទាញ​ នារីៗ។ ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​ហាត់ ដើម្បី​ឡើង​សាច់​ដុំដៃ​ទេ ធ្វើ​វា​ឥលូវ​នេះ!

កែវ​ភ្នែក​ដ៏ចែង​ចាំង
អ្វីដែលធ្វើ​ឲ្យ​នារីៗ​ចង់​សម្លឹង​មើលមុន​គេ គឺ​កែវភ្នែក​ដ៏ចែង​ចាំង​របស់​បុរស។ កែវ​ភ្នែក​បែប​នេះ​ធ្វើ​ឲ្យ​នារី​អត់​ទ្រាំពុំ​បាន។

បបូរមាត់
លក្ខណៈ​សម្បត្តិមាំមួន​មួយ​ទៀត គឺ​រាង​រៅ​បបូរ​មាត់​របស់​បុរស។ នារីៗ​ចូល​ចិត្ត​បឺត​មាត់​បុរសៗ ដែល​មាន​បបូរ​មាត់​ស្អាត។

ពុកមាត់
ស្រមើស្រមៃ​មើល​ថា ការ​បឺត​មាត់​បុរស​ដែល​មាន​ពុក​ចង្ការ តើ​គិត​ថា​ល្អ​ទេ? ពុក​ចង្ការ គឺ​ជាលក្ខណៈ​សម្បត្តិមាំមួន​មួយ​ដែល​ទាក់​ទាញ​ចិត្ត​នារីៗ។

សាច់​ដុំកំភួន​ជើង
សាច់ដុំ​កំភួន​ជើង​របស់​បុរសៗ ជា​ភាព​ទាក់​ទាញ​ចម្បង​សម្រាប់​នារី។ សាច់ដុំ និង​ភាព​រឹងមាំ​របស់​បុរស​នឹង​ធ្វើឲ្យ​នារី​ងប់​ស្រលាញ់​ងើប​មុខ​មិន​រួច។

រោមទ្រូង
នារីៗ​មួយ​ចំនួន​ចូល​ចិត្តបុរសៗ​មាន​រោម​ទ្រូង ព្រោះ​ពួក​គេគិត​ថា មាន​ភាព​ទាក់​ទាញ។ រោម​ទ្រូង និង​រាងកាយ​មាន​សាច់​ដុំមាំមួន គឺ​ជាលក្ខណៈ​សម្បត្តិ​ទាក់​ទាញ​នារីៗ។

ទំហំអាអូនតូច
បុរសៗ​គិត​ថា ទំហំ​អាអូន​តូច​ប៉ុណ្ណា​មិន​សំខាន់​ឡើយ។ នារីៗ​ពេញ​ចិត្តបុរសៗ ដែល​មាន​អាអូន​តូច​ធំ។

កំពកក (គ្រាប់​ពោន)
អ្នក​ចម្រៀង​ប្រុសៗ​ចង់​បាន​កំពកក​លយ​ចេញ ព្រោះ​មាន​ភាព​ទាក់​ទាញ​ដល់​នារីៗ​សម័យ​ទំនើប៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top