មិន ​មែន​មាន​តែមនុស្ស​ស្រី​ទេដែល​​ធ្វើ​រឿងឆ្កួតៗ ធ្វើ​ឲ្យ​​បុរស​​គេច​ចេញ​ពី​គេ។ ចំណែក​បុរសៗ​វិញ​ក៏​បាន​ធ្វើ​អ្វីៗ​ជា​ច្រើន ដែល​ពួក​គេ​មិន​គួរ​ធ្វើផង​ដែរ។ កំហុស​ឆ្គង​មួយ​ចំនួន​ដែល​បុរសៗ​បាន​ធ្វើ​អាច​ជា​មូល​ហេតុ​ធ្វើឲ្យ​មនុស្ស​ ស្រី​ខ្លាច ហើយ​គេច​ចេញ​ពីពួក​គេ។ ប្រសិន​បើ​អ្នក​បាន​ណាត់​ជួប​នឹង​មិត្ត​ស្រី​បាន​ពីរ​បី​ដង តែ​ក្រោយ​មក​គេ​ចេះតែ​គេច​​ចេញ​ពី​អ្នក នោះ​ប្រាកដ​ជា​អ្នកបាន​បង្កើត​កំហុស​ឆ្គង​អ្វី​នៅ​ចំពោះ​ទំនាក់ទំនងស្នេហា​ របស់​អ្នក​ជា​មិន​ខាន។
 

កំហុស​ឆ្គង​ជា​ច្រើន​ដែល​បុរសៗ​បាន​ធ្វើ​ឡើង​ដោយ​មិន​ដឹង​ខ្លួន។ ភាគ​ច្រើន​អាកប្បកិរិយា ឬភាសា​កាយ​វិការ​ដែល​មាន​ពីកំណើត​អាច​ឲ្យ​មនុស្ស​ស្រី​មាន​ភាព​ភ័យ​ខ្លាច។ អ្វី​ដែល​បុរស​ចង់​បាន​ខុស​ប្លែក​ពី​អ្វី​ដែល​មនុស្ស​ស្រី​ចង់​បាន។ នេះ​ហើយ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ការ​ផ្តាច់​ទំនាក់​ទំនង​គ្នា​កើត​មាន​ឡើង។ ខាង​ក្រោម​នេះ​ជា​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​បុរសៗ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្រី ​ត្រូវ​គេច​ចេញ​ឆ្ងាយ៖

ការ​នៅ​ស្និទ្ធិ​នឹង​នាង​ខ្លាំង​ពេក
ការ​នៅ​ស្និទ្ធិ​ខ្លាំង​ពេក​នៅ​ពេល​ណាត់​ជួបគ្នា​អាច​ធ្វើ​ឲ្យ​គេធុញ​ ទ្រាន់។ ប៉ុន្តែ​ប្រសិន​បើអ្នក​ឧស្សាហ៏​ប៉ះពាល់​ខ្លួន​ប្រាណ​នាង​ពេក នាង​នឹង​គិត​ថា អ្នក​ជា​មនុស្ស​ក្បាល​ខូច។ ក្រៅ​ពី​នេះ ពាក្យ​សម្តី​មិន​ល្អ​នឹង​មិន​ប៉ះពាល់​ដល់​ចិត្ត​នាង​ឡើយ។ ហើយ​ប្រសិន​បើអ្នក​កំពុង​តែស្វែង​យល់​ពី​ចិត្ត​គ្នា វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​កែ​ប្រែ​ចិត្ត​បាន។

ធ្វើចរិកថោកទាប
តើអ្នក​ធ្លាប់​ដែល​ឲ្យ​មនុស្ស​ស្រី​ជា​អ្នក​ចេញ​លុយ​លើ​ថ្លៃ​ញ៉ាំអីដែរ ​ទេ? បើ​អញ្ចឹង​មែន នាង​នឹង​មិន​ឆ្លើយ​តប​នឹង​ការ​ហៅ​ទូរស្ទព័​របស់​អ្នក​លើក​ក្រោយ​ទៀត​ឡើយ។ មនុស្ស​ស្រី​ចូល​ចិត្ត​បុរសៗ​ដែល​ក្លាហាន។ វា​ពិត​ជា​ថោក​ទាប​ខ្លាំង​ណាស់​ដែល​សុំ​ឲ្យ​មនុស្ស​ស្រី​ជា​អ្នក​ចេញ​ថ្លៃ​ វិក័យប័ត្រ ជា​ពិសេស​នៅ​ថ្ងៃ​ណាត់​ជួប​លើក​ដំបូង។

ការ​យក​នាង​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លាំង​ពេក
មនុស្ស​ស្រី​ទាំង​អស់​ចូល​ចិត្ត​បុរស​ណា​ដែល​ចេះ​ការ​ពារ​នាង។ ប៉ុន្តែ​ត្រូវ​ចាំថា «ការពារ» មិន​មែន​ដូច  «កម្មសិទ្ធិ» ផ្តាច់​មុខទេ។ អ្នក​ប្រាប់​នាង​ឲ្យ​បិទ​បាំង​ចង្អូរ​បេះដូង​របស់​នាង ព្រោះ​​មាន​​បុរសៗ​ នៅ​ក្បែរកំពុងសម្លឹង​មើល​មក​នាង នោះ​នាង​នឹង​គិត​ភ្លាម​ថា អ្នក​ហួង​ហែង​នាង​ខ្លាំង​ពេក​ហើយ។

ចង់​បាន​ខ្លួនប្រាណ​នាង​រហ័ស​ពេក
ប្រសិន​បើនាង​ជា​មនុស្ស​ស្រី​ត្រឹម​ត្រូវ អ្នក​មិន​ចាំបាច់​ព្យាយាម​នាំ​នាង​ឡើង​គ្រែ​នៅ​ថ្ងៃ​ណាត់​ជួប​លើក​ទី ២ ឡើយ។ នាង​នឹង​មិន​យល់​ព្រម ហើយ​គិត​ថា អ្នក​ចង់​បាន​តែ​ខ្លួន​ប្រាណ​នាង​តែ​ម្យ៉ាង​តែ​ប៉ុណ្ណោះ។ នាង​នឹង​អាក់​អន់​ចិត្ត​ផង​ដែរ​ដែល​អ្នក​គិត​ថា នាង​ជា​មនុស្ស​ចិត្ត​ងាយ៕

ដោយ៖ ដារ៉ា
 
ប្រភពៈមង្គលការ

Ads

 
Top