ការ​ចំណាយ​លើ​ អ្វី​តាម​ចិត្ត​ខ្លួន​ឯង, ការ​ដើរ​ទិញ​ឥវ៉ាន់, ការ​សន្សំ​លុយ​ផ្ទាល់​ខ្លួន… គឺ​ជា​រឿង​រ៉ាវ​ដែល​គូស្វាមី​ភរិយា​មិន​ចង់​ចែករំលែក​ឲ្យ​គ្នា​បាន​ដឹង​នោះ​ ទេ។ នៅ​ក្នុង​ជីវិត​អាពាហ៏ពិពាហ៏ តម្លា​ភាព​នៃ​ហិរញ្ញ​វត្ថុ​ពិត​ជា​សំខាន់។ ទោះ​បី​ជា​យ៉ាង​ក៏​ដោយ មាន​ការ​ចំណាយ​ខ្លះ​ដែល​គូស្វាមី​ភរិយា​មិន​ចង់​ឲ្យ​អ្នក​ដទៃ​បាន​ដឹង។ ភរិយា​តែង​តែ​ព្យាយាម​លាក់​ស្វាមី​យក​លុយ​ទៅ​ទិញ​គ្រឿង​​សម្អាង សម្លៀក​បំពាក់​ជា​ដើម ឯស្វាមី​វិញ​មិន​ហ៊ាន​ដក​លុយ​ដើម្បី​ចំណាយ​លើ​ការ​ចូល​រួម​ផឹក​ស៊ី​ជា​មួយ​ មិត្ត​ភក្តិ​ឡើយ។
 

 
ការ​ចំណាយ​តិច​តួច
អ្នក​ស្រី Hilary Chandler មក​ពីរដ្ឋ Colorado បាន​មាន​ប្រសាសន៏​ថា៖ ស្វាមី​របស់​នាង​មិន​យល់​ថា ហេតុ​អ្វី​បាន​ជា​នាង​តែង​តែ​ចំណាយ​លុយ​ទិញ​ទស្សនាវដ្តី​ឥត​ឈប់​ឈរ។ ប៉ុន្តែ​វា​គឺ​ជា​ទម្លាប់​របស់​នាង ដូច្នេះ​ជា​រៀង​រាល់​សប្តាហ៏ នាង​តែង​តែ​ដក​លុយ​ចេញ​ពីកាបូប​ដើម្បី​ទិញ​ទស្សនាវដ្តី​មក​អាន ហើយ​ទុក​រឿងស្វាមី​របស់​នាង​មួយ​ឡែក។ ប្រាកដ​ណាស់ ស្វាមី​របស់​ខ្ញុំ​នឹង​ខឹងជាក់​ជា​ពុំខាន ប្រសិន​បើ​គាត់​បាន​ដឹង​ពី​ការ​ចំណាយ​លើ​ទស្សនាវដ្តី​ប្រចាំសប្តាហ៏​របស់​ ខ្ញុំ។ មនុស្ស​គ្រប់រូប​តែង​តែ​មាន​ទម្លាប់​ប្រចាំ​ខ្លួន ដែល​មិន​អាច​ពន្យល់​បាន។ ប្រសិន​បើរឿង​បែប​នេះ​មិន​កើត​ឡើង​ចំពោះ​ជីវិត​អ្នក​ទេ នោះ​អ្នក​នឹង​ធ្វើ​អ្វី​យ៉ាង​សម្ងាត់។

ទិញ​របស់ផ្ទាល់​ខ្លួន
អ្នកស្រី Wanda Sealy មកពី​អាត្លង់ទិច​បាន​និយាយ​ថា ស្វាមី​របស់​នាង​ស្រលាញ់​ស្បែក​ជើង​ខ្លាំង​ណាស់។ ប៉ុន្តែ​វា​ជា​កំហុស​ឆ្គង​ធំ​បំផុត​របស់​ស្វាមី​នាង ដែល​បាន​ស្រែក​ឲ្យ​នាង ពេល​ទិញ​ស្បែក​ជើង​ថ្លៃៗ​ឲ្យ​គាត់។ គាត់​សម្លឹង​មើល​មក​ភ្នែក​របស់​ខ្ញុំ ហើយនិយាយ​ថា៖ «អូន​ដឹង​ទេ ថា​ពេល​នេះ​យើង​កំពុង​សន្សំសំ​ចៃ​លុយ ?»។ ក្នុង​ពេល​នោះ​ដែរ ​ខ្ញុំ​មាន​អារម្មណ៏​ថា ខ្ញុំបាន​ធ្វើ​រឿង​មួយ​ខុស​យ៉ាង​ខ្លាំង។ ចាប់​ពីពេល​នោះ​មក អ្នក​ស្រី Wanda មិន​ដែល​និយាយ​ប្រាប់​ការ​ពិត​ពី​តម្លៃស្បែក​ជើង​ដែល​នាង​បាន​ទិញ​ឲ្យ​ ស្វាមី​នាង​ឡើយ។

ការ​សន្សំ​ប្រាក់​ផ្ទាល់​ខ្លួន
គូស្វាមី​ភរិយា​ជា​ច្រើន​ក្រោយ​ពេល​លែង​លះ​គ្នា ភរិយា​តែង​តែ​ចេញ​ទៅ​វិញ​ដោយ​ដៃ​ទទេ ព្រោះ​គ្មាន​អ្វី​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​នាង​ឡើយ។ នេះ​នឹង​ធ្វើ​ឲ្យ​ភរិយា​គ្រប់​រូប​ពិបាក​នឹង​រស់​នៅ​ម្នាក់​ឯង។ ដូច្នេះ ធ្វើ​ឲ្យ​គូស្វាមីភរិយា​នាំ​គ្នា​ប្រម៉ែ​ប្រមូល​ទ្រព្យសម្បត្តិ​ផ្ទាល់​ ខ្លួន​ដោយ​មិន​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ឡើយ។ ការ​ធ្វើ​បែប​នេះ​នឹង​កើត​មាន​រឿង​អាក្រក់​នៅ​ថ្ងៃ​អនាគត​មិន​ខាន។

ឲ្យ​ប្រាក់​ទៅសាច់​ញាតិ​ខ្ចី
ពេល​ខ្លះ គូស្វាមី​ភរិយា​នៅ​តែមាន​ការ​លាក់​លៀម​គ្នា​ពី​ការ​ឲ្យ​ប្រាក់​ទៅ​មនុស្ស​ ដែល​ពួក​គេស្រលាញ់​ខ្ចី។ លុយ​នេះ​មិន​មែន​ជារឿង​ធំ​ដែល​ចាំ​បាច់​ត្រូវ​ពិភាក្សា​ជា​មួយ​អ្នក​ដទៃ​ឡើយ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​នេះ ពួក​គេ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​វាយ​តម្លៃ​បង​ប្អូន​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ។ គ្មាន​អ្នក​ណា​ម្នាក់​សប្បាយ​ចិត្ត​នឹង​លឺពាក្យ​ចេញ​ពីមាត់​អ្នក​ដទៃ​ថា៖  «អូ! បង​ប្រុស/ប្អូន​របស់​វា ធ្លាប់​បាន​មក​សុំ​ខ្ចី​លុយ តែ​វា​មិន​ដែល​ឲ្យសងសោះ»។

ដើរ​ទិញ​របស់​កាល​ពី​នៅ​ក្មេងៗ
មាន​ដែល​ចាំ​រឿង​កាល​ពីអតីត​កាល​ដែរ​ទេ មាន​ពេល​មួយ​ដែល​អ្នក​បាន​ទៅផ្សារ​ទិញ​សម្លៀក​បំពាក់​ស្អាតៗ​ជាច្រើន តែ​អ្នក​មិន​ទាន់​បាន​សុំការ​អនុញ្ញាតិ​ពី​ឪពុក​ម្តាយ​ឡើយ។ ជា​ការ​ពិត​ណាស់ វា​មិន​មែន​ជា​ការ​ចំណាយ​ដែល​ចាំ​បាច់​នោះ​ទេ ហើយ​ក៏​មិន​មែន​ជារឿង​មួយ​ត្រឹម​ត្រូវ​ឡើយ។ អ្នក​តែង​តែ​មិន​ពេញ​ចិត្ត​នៅ​ពេល​ឪពុក​ម្តាយ​អ្នក​បាន​ទិញ​របស់​ដែល​អ្នក​ មិន​ត្រូវ​ការ ឬរបស់​គ្មាន​តម្លៃ​ឲ្យ​អ្នក៕

ដោយ៖ ដារ៉ា
ប្រភព៖មង្គលការ

Ads

 
Top