តើជីវិត
អាពាហ៏ពិពាហ៏នឹងជួបតែរឿងសប្បាយរីករាយរហូតមែនទេ
ប្រសិនបើគ្មានច្បាប់ទាក់ទងនឹងវានោះ? យើងមិនគួរគិតដូច្នេះឡើយ
ក្បួនច្បាប់ថ្មីក្នុងទីក្រុងសម្រាប់ដៃគូសម័យទំនើប
គឺធ្វើយ៉ាងម៉េចឲ្យពួកគេដកដង្ហើមបានស្រួលក្នុងទំនាក់ទំនង
ស្នេហា។ ប្រសិនបើអ្នកកំពុងតែគិតថា
ក្បួនច្បាប់ទាំងនេះពិបាកនឹងធ្វើ អ្នកពិតជាគិតខុសហើយ។
ក្បួនច្បាប់អាពាហ៏ពិពាហ៏ចំពោះគូស្នេហ៏សម័យទំនើប
នៅក្នុងទំនាក់ទំនងស្នេហាគ្រាន់តែផ្តល់ភាពងាយស្រួលឲ្យគ្នាទៅវិញ
ទៅមកតែប៉ុណ្ណោះ។
ច្បាប់នៃអាពាហ៏ពិពាហ៏ថ្មីរួមមានការទុកកន្លែងទំនេរផ្ទាល់ខ្លួន
ឲ្យគ្នាទៅវិញទៅមក។ នេះជារឿងមួយដែលបុរសៗមួយចំនួនមិនយល់។
ច្បាប់សំខាន់មួយទៀត
គឺការរក្សាពាក្យសម្ងាត់លើអ៊ីនធឺណែតរបស់អ្នកឲ្យបានល្អ។

ក្បួនច្បាប់ថ្មីៗទាំងអស់នេះនឹងធ្វើឲ្យទំនាក់ទំនងស្នេហាទទួល
បានភាពខុសប្លែកគ្នា និងវិធីសាស្ត្រវិជ្ជមាន។
អនុវត្តន៏ក្បួនច្បាប់នៃការណាត់ជួបដ៏អស្ចារ្យទាំងនេះ
អ្នកនឹងបានឃើញថា កម្រិតនៃក្តីសុខរបស់អ្នកមានការកើនឡើង។
អ្នកប្រតិបត្តិតាមក្បួនច្បាប់នេះកាន់តែច្រើន
ស្នេហារបស់អ្នកនឹងរីកចម្រើនកាន់តែច្រើន។
ខាងក្រោមនេះជាក្បួនច្បាប់មួយចំនួនសម្រាប់គូស្នេហ៏សម័យទំនើប៖
និយាយថាទេ ចំពោះការប្រាប់ពាក្យសម្ងាត់ឲ្យគេបានដឹង
ពាក្យសម្ងាត់របស់ច្បាប់ស្នេហា អាចធ្វើឲ្យមានការរំខានបន្តិច។
មិនត្រូវឲ្យដៃគូរបស់អ្នកបានដឹងពីពាក្យសម្ងាត់របស់អ្នកឡើយ។
ព្រោះវាអាចចៀសវាងការកើតមានបញ្ហាពេលទំនាក់ទំនងស្នេហាអ្នកបែក
បាក់។
បដិសេធចំពោះការប្រើគណនេយ្យធនាគារតែមួយ
គូស្នេហ៏ជំនាន់មុន
ធ្លាប់បង្កើតគណនេយ្យធនាគារតែមួយប៉ុណ្ណោះសម្រាប់ប្រើប្រាស់រួម
គ្នា។ ប៉ុន្តែសម្រាប់គូស្នេហ៏ជំនាន់នេះវិញ
គណនេយ្យធនាគារមិនអាចរួមគ្នាបានទេ។
មានកន្លែងទំនេរផ្ទាល់ខ្លួន
កន្លែងទំនេរផ្ទាល់ខ្លួនជារឿងមួយសំខាន់សម្រាប់ទំនាក់ទំនង
ស្នេហា។ ស្នេហារបស់អ្នកកាន់តែរីកចម្រើនជារឿងមួយដ៏សំខាន់
តែការរីកចម្រើនរបស់បុគ្គលក៏ជាការសំខាន់ផងដែរ។
បដិសេធចំពោះការមានទម្លាប់ដូចគ្នា
ប្រសិនបើភរិយារបស់អ្នកចូលចិត្តលេងសើច មិនមែនមានន័យថា
អ្នកត្រូវតែជាមនុស្សបែបនេះដែរទេ។
ការមានទម្លាប់ខុសគ្នាគឺជាអ្វីដែលធ្វើឲ្យអ្នកទាំង២
មានភាពទាក់ទាញគ្នាទៅវិញទៅមក។
ចែករំលែកបន្ទុកការងារ
ប្រសិនបើអ្នកមានជីវិតក្នុងទំនាក់ទំនងស្នេហា
ច្បាប់ស្នេហាដែលសំខាន់ជាងគេបំផុតសម្រាប់គូស្វាមីភរិយា
គឺការចែករំលែកបន្ទុកការងារក្នុងផ្ទះជាមួយគ្នា។
នេះជាកាតព្វកិច្ច។
បដិសេធចំពោះការរង់ចាំបុរសៗមានទម្លាប់មួយចូលចិត្តឲ្យមនុស្ស
ស្រីរង់ចាំខ្លួន។
ការរក្សាពេលវេលាឲ្យទាន់ពេលជាច្បាប់ថ្មីផ្សេងមួយទៀត។
កុំឲ្យដៃគូរបស់អ្នករង់ចាំអ្នក។
គោរពចាស់ទុំ
សព្វថ្ងៃនេះ ឪពុកម្តាយចាស់ៗទាំង២ ស្នាក់នៅឯវត្ត
ហើយគ្មានអ្នកមើលថែ។
ពេលនេះជាពេលវេលាដែលអ្នកគួរផ្តល់ពេលវេលាពិសេសសម្រាប់ពួកគាត់។
ធ្វើវាទាំងអស់គ្នា ដើម្បីឪពុកម្តាយសប្បាយចិត្ត។
ចេញទៅញ៉ាំអីខាងក្រៅ
ច្បាប់សំខាន់មួយសម្រាប់គូស្វាមីភរិយាសម័យទំនើប គឺការចេញទៅញ៉ាំអីខាងក្រៅ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky