តាមការសិក្សានៅក្នុងប្រទេសចិនបានរកឃើញថា មនុស្សពេញវ័យដែលទទួលទានខ្លឹមឆៅជារបបអាហារ អាចកាត់បន្ថយហានិភ័យនៃជំងឺដល់ទៅ ៤៤ ភាគរយ។

ហេតុអ្វីបានជាការបរិភោគខ្ទឹមស អាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសួត ?
នៅក្នុងខ្ទឹមសមានសារធាតុគីមីមួយប្រភេទដែលត្រូវបានផលិតឡើងនៅពេលដែលអ្នកចិញ្ច្រាំ។ សារធាតុគីមិននេះអាចកាត់បន្ថយការរលាកក្នុងរាងកាយ និងធ្វើសកម្មភាពជាសារធាតុប្រឆាំងអុកស៊ីតកម្ម, កាត់បន្ថយការខូចខាតរ៉ាឌីកាល់កោសិកានៃរាងកាយ។ ទោះជាយ៉ាងណាការសិក្សានេះមិនបានរកឃើញផលប៉ះពាល់ស្រដៀងគ្នា នៅពេលដែលខ្ទឹមសត្រូវគេយកទៅចម្អិននោះទេ។ខ្ទឹមសអាចព្យាបាលជំងឺដ៏អស្ចារ្យផ្សេងទៀត
ខ្ទឹមសត្រូវាបានគេស្គាល់ជាយូរមកហើយថា ជាគ្រឿងទេសដែលធ្វើឲ្យអាហារកាន់តែមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងជាថ្នាំធម្មជាតិដ៏អស្ចារ្យមួយប្រភេទផងដែរ។ ខ្ទឹមសមានសារធាតុ Allicin ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងមេរោគដែលបង្កជាជំងឺ។
លើសពីនេះទៅទៀត ខ្ទឹមស ក៏មានបរិមាណដ៏ធំនៃវីតាមីន A, B, C, D, pp, កាបូអ៊ីដ្រាត... និងសារធាតុរ៉ែផ្សេងទៀត ដែលចាំបាច់សម្រាប់រាងកាយដូចជា អ៊ីយ៉ូត, ជាតិកាល់ស្យូម, ផូស្វ័រ, ម៉ាញែស្យូមព្រមទាំងសមាសធាតុសំខាន់ជាច្រើនទៀត។
ខ្ទឹមសអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម, សម្បូរទៅដោយសារធាតុ antioxidants ដែលអាចជួយស្តារឡើងវិញនូវកោសិកាក្នុងរាងកាយ, បង្កើនភាពស៊ាំ និងជួយដល់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនរួមទាំងមហារីក។ អ្នកជំនាញខាងអាហាររូបត្ថមបានផ្តល់អនុសាសន៍ថា មុនពេលញ៉ាំខ្ទឹមស គួរតែហាន់ និងទុកប្រហែលជា ១៥ នាទី ដើម្បីឲ្យសារធាតុ Antibiotics នៅក្នុងខ្ទឹមបញ្ចេញសកម្មភាពផ្សំជាមួយអុកស៊ីសែន បង្កើតឥទ្ធិពលថ្មីប្រឆាំងនឹងជំងឺមហារីក។
ខ្ទឹមសអាចព្យាបាលជំងឺដូចជា៖ ឈឺពោះ, ជំងឺផ្តាសាយ, ពិបាករំលាយអាហារ, ជំងឺរលាកសន្លាក់, ជំងឺលើសឈាម, ជំងឺបេះដូង, ជំងឺទឹកនោមផ្អែម... ។ ការបរិភោគខ្ទឹមស ១០ ក្រាម ជាប្រចាំថ្ងៃអាចជួយពង្រឹងសមត្ថភាពរាងកាយ។ ប្រើខ្ទឹមឆៅ ឬត្រាំខ្ទឹមជាមួយទឹកខ្មេះក្នុងថ្ងៃ ៣០ ទៅ ៤០ ថ្ងៃ ដើម្បីបរិភោគជារៀងរាល់ថ្ងៃ នឹងអាចជួយព្យាបាលជំងឺផ្តាសាយ៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស