មនុស្ស​ស្រី​មួយ​ក្រុម​ទៅ​ចូល​រួម​ពិធី​នៅ​ពេល​រាត្រី​ក្នុង​ទីក្រុង នោះ​អ្នក​នឹង​បាន​លឺ​ពួក​គេ​កំពុង​ខ្សឹប​ខ្សៀវ​គ្នា​អំពី​បុរសៗ​ដែល​ពាក់​ខ្សែ​ក​មាស ឬបុរសៗ​ដែល​ទំពារ​អាហារ​លឺៗ ឆ្ងល់​ដែរ​ហេតុអ្វី​បាន​ជា​មាត់​របស់​ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​សោះ​ចឹង? ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដែល​គិត​ដែរ​ទេ អំពី​ទស្សនៈ​របស់​ពួក​គេទាំង​នេះ? ខាង​ក្រោម​នេះ​ជា​កំហុស​ឆ្គង​នៃ​សម្រស់ ១០យ៉ាង​ដែល​ធ្វើ​ឲ្យ​បុរសៗ​ចង់​ទៅ​រក​អ្នក​ផ្សេង។ កុំធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង​ក្នុង​ការ​តុប​តែង​មុខ​របស់​អ្នក​ដែល​គិត​ថា វា​អស្ចារ្យ ប៉ុន្តែ​ធ្វើ​ឲ្យ​បុរសៗ​ចង់​ទៅ​រក​អ្នក​ផ្សេង​ហើយ​បំភ្លេច​អ្នក​ចោល។
 

១. បាញ់​ទឹក​អប់​ខ្លាំង​ពេក
ក្លិន​ទឹក​អប់​អាច​ធ្វើ​ឲ្យ​បុរស​ចង់​នៅ​ស្និទ្ធិនឹង​អ្នក។ ប្រសិន​គាត់​មិន​អាច​នៅ​ក្បែរ​អ្នក បណ្តាល​មក​ពីអ្នក​ប្រើ​ទឹក​អប់​ខ្លាំង​ពេក។ លើស​ពី​នេះ​ទៀត បុរសៗ​ចូល​ចិត្ត​គិត​ថា ក្លិន​ទឹក​អប់​របស់​អ្នក​គឺ​សម្រាប់​តែ​ពួកគេ​ម្នាក់​គត់ ហើយ​ក្លិន​មិន​សាយ​ភាយ​ដល់​អ្នក​រាល់​គ្នា​ក្នុង​បន្ទប់។ កុំបាញ់​ទឹក​អប់​ច្រើន​ពេក។ ព្យាយាម​បាញ់ទឹក​អប់ពី ៣ទៅ ៤​ដង​ពិត​ជា​គ្រប់​គ្រាន់, បាញ់​នៅ​ក្រោយ​ត្រចៀ​កម្ខាងៗ, នៅ​លើក​ដៃ និង​ក្រោយ​ជង្គង់​ទាំង​ពីរ​របស់​អ្នក។

២. ពណ៌​ត្របក​ភ្នែក និង​បបូរ​មាត់​ស្រដៀង​គ្នា
ប្រសិន​បើ​អ្នក​គូរ​ត្របក​ភ្នែក​ដិតពេក មិន​សូវ​ស្អាត​ឡើយ។ ការ​ដាក់​ពណ៌​លើ​បបូរមាត់​ខុស។ ដើម្បី​ឲ្យ​ត្របក​ភ្នែក​ស្អាត អ្នក​គួរ​ជ្រើស​រើស​ពណ៌​ឲ្យ​បាន​ត្រឹម​ត្រូវ។

៣. ស្រមោល​ភ្នែក​ពណ៌​ទឹក​ប្រាក់
ស្រមោល​ភ្នែក​ពណ៌​ទឹក​ប្រាក់​អាច​ជួយ​លាក់​បាំង​ភាព​ជ្រីវ​ជ្រួញ។ អ្នក​អាច​ធ្វើ​ដូច​នេះ​បាន​ប្រសិន​បើ​អ្នក​ឋិត​ក្នុង​វ័យ​ជំទង់ ប៉ុន្តែ​បន្ទាប់​ពី​នេះ វា​ជា​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ពណ៌​ចែង​ចាំង​ចេញ។ អ្នក​មិន​គួរ​ចំណាយ​ប្រាក់​ទៅ​លើ​ក្រែម​ដើម្បី​ជួយ​បំបាត់​ភាព​ជ្រីវ​ជ្រួញ ដោយ​ការ​គូរ​ជា​ស្រមោល​ភ្នែក។ ប្រសិន​បើ​អ្នក​ចង់​ដាក់​ត្របក​ភ្នែក អ្នក​មិនគួរ​ដាក់​ស្រមោល​ភ្នែក​ពណ៌​ទឹក​ប្រាក់​ទៀតទេ​ហើយ ត្រូវ​ប្រាកដ​ថា​អ្នក​មិន​ដាក់​ស្រមោល​ភ្នែក, ម៉ាស្ការ៉ា និង​ចិញ្ចើម​ខ្លាំង​ពេក ព្រោះ​អាច​ធ្វើ​ឲ្យ​បុរស​របស់​អ្នក​មើល​ទៅ​មិន​ស្អាត។

៤. ស្នាម​ប្រលាក់​នៃ​ម៉ាស្ការ៉ា
បុរសៗ​គិត​ថា រោម​ភ្នែក​វែង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ភាព​ស៊ិច​ស៊ី ប៉ុន្តែ​រោម​ភ្នែក​វែង​ដែល​បាន​ដាក់​ម៉ាស្ការ៉ាក្រាស់​គឺ​ជា​បញ្ហា​មួយ​ទៀត។ ដូច្នេះ ធ្វើ​ឲ្យម៉ា​ស្ការ៉ា​ប្រលាក់​នៅ​ក្រោម​ភ្នែក​របស់​អ្នក។ ក្រោយ​ពេល​ប្រើម៉ាស្ការ៉ា​រួច អ្នក​គួរ​ប្រើ​ជក់ ដើម្បី​បោស​ស្នាម​ប្រលាក់​ចេញ។ ស្វែង​រក​រូបមន្ត​ដែល​មិន​ធ្វើ​ឲ្យ​ប្រលាក់​ក្រោម​ភ្នែក។

៥. ក្លៀកសើម
ស្ត្រី​និយម​មួយ​ចំនួន​ប្រឆាំង​នឹង​វប្បធម៌ដែល​មនុស្ស​ស្រី​កោរ​រោម​ក្លៀក។ ពិត​ណាស់ គ្មាន​បុរសៗ​ណាចង់​បាន​មនុស្ស​ស្រី​មាន​រោម​ជើង​វែងៗ ឬរោម​ក្លៀក​រញ៉េរ​ញ៉ៃនោះ​ឡើយ។ មនុស្ស​ប្រុស​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​គ្មាន​រោម​ជើង។

៦. ស្បែកស្ងួត
ស្បែក​ស្ងួត ពិត​ជា​ពិបាក​នឹង​ស្ទាប​អង្អែល។ ស្នាម​ជាំ​កែង​ដៃ​និង​ការ​ប្រេះ​កែង​ជើង​ក៏​មិន​ផ្តល់​ភាព​ទាក់​ទាញ​ដែរ។ អ្នកគួរ​ធ្វើ​ឲ្យ​រាង​កាយ​មាន​សំណើម​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​អ្នក​មិន​គួរ​ធ្វើ​វា​សម្រាប់​តែ​មនុស្ស​ប្រុស​ម្នាក់​ទេ តែ​គួរ​ធ្វើ​វា​ដើម្បី​ខ្លួន​ឯង​ជា​មុន​សិន។ អ្នក​ត្រូវ​ចេះ​ថែ​ស្បែក​របស់​អ្នក​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។ ប្រសិន​បើ​អ្នក​មាន​ស្បែក​ស្ងួត ជម្រើស​ល្អ​គួរ​ប្រើ​ប្រេង​ដូង ឬ​ប្រេង​អូលីវ​ហើយ​ឧស្សាហ៏​បិត​ម៉ាស់​ឲ្យ​បាន​ទៀង​ទាត់។

៧. ធុំក្លិន​មាត់
ធុំក្លិន​មាត់ និង​ធ្មេញ​លឿង​ពិត​ជា​ធ្វើ​ឲ្យ​បុរស​មិន​ចង់​បឺត​មាត់​ឡើយ។ ហើយ​ប្រសិន​បើមាន​អាហារ​ជាប់​ធ្មេញ​ក្រោយ​ពេល​ទទួល​ទាន​រួច ឬមាន​ស្នាម​ប្រឡាក់​ជាប់​ធ្មេញ អ្នក​គួរ​សម្អាត​វា​ឲ្យ​បាន​សស្អាត។ ឧស្សាហ៏​ដុស​ធ្មេញ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ឲ្យ​ដង្ហើម​ស្រស់​ថ្លា ហើយ​ធ្មេញ​គ្មាន​ជាប់​កាក​សំណល់​អាហារ។ ហើយ​ប្រសិន​បើ​អ្នក​ជក់​បារី ឬទទួល​ទាន​កាហ្វេ​ច្រើន គួរ​ដាក់​ស្ករ​កៅស៊ូមាន​ជាតិ​ជីអង្កាម​ជាប់​នឹង​ខ្លួន​របស់​អ្នក។

៨. បបូរមាត់ស្តើង
ចៀស​វាង​ការគូរ​លើ​បបូរមាត់​ស្តើង ត្រូវ​រក្សា​ពណ៌​បែបធ​ម្មជាតិ មាន​សំណើម។ ហើយ​ចៀស​វាង​ការ​គូរ​បបូរមាត់​ពណ៌​ខ្មៅ។

៩. សក់កន្ទ្រើង
បុរសៗ​ចូល​ចិត្តនារី​សក់​ធម្មជាតិ។ ធ្វើម៉ូដស​ក់សាមញ្ញៗ ជាពិសេស​ប្រសិន​បើអ្នក​មិន​សូវ​មាន​ពេល​ទំនេរ។ ហើយ​កុំ​ប្រើផលិតផល​ធ្វើម៉ូដ​សក់​ច្រើន​ពេក បុរសៗ​មិន​ចូល​ចិត្ត​លាង​ដៃ​របស់​គេ​ក្រោយ​ពេល​ស្ទាប​សក់​របស់​អ្នក​ឡើយ។ បុរសៗ​ភាគ​ច្រើន​ចូល​ចិត្តនារីៗ​មាន​សក់​ទន់, មិនលេង​ម៉ូដច្រើន។

១០. ដាក់ក្រែម​បបូរ​មាត់​ក្រាស់​ពេក
ព្យាយាម​ចំណាយ​ពេល​និយាយ​ជា​មួយគាត់​ឲ្យ​បាន​ច្រើន​ជាង​ការ​ព្រួយ​បារម្ភ​ពី​ការ​តុប​តែង​មុខ​របស់​អ្នក។ គ្មាន​អ្នក​ណាម្នាក់​និយាយ​ប្រាប់​អ្នក​ឲ្យ​កែ​សម្ភស្ស​ទៅ​តាម​តម្រូវ​ការ​របស់​បុរស​ឡើយ តែមាន ២ ទៅ៣នាក់ ប៉ុណ្ណោះ​ដែល​ចង់ឲ្យគូស្នេហ៏​របស់​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ។ ត្រូវ​ចង​ចាំ​ទុក​ចិត្ត​ថា មនុស្ស​ប្រុស​ភាគច្រើនស្រឡាញ់​មនុស្ស​ស្រី​មាន​សម្រស់​តាម​បែប​ធម្មជាតិ៕

ដោយ៖ ដារ៉ា
 
ប្រភព៖ បរទេស

Ads

 
Top