អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា ធ្មេញ​មាន​អត្ថប្រយោជន៏​យ៉ាង​ណា។ ពេល​ដែល​អ្នក​មាន​បញ្ហា​ធ្មេញ អ្វី​ដែល​អ្នក​ពិបាក​បំផុត​នោះ​គឺ ការ​បរិភោគ​អាហារ។ បើ​អ្នក​បរិភោគ​អាហារ​មិន​បាន​នោះ អ្នក​គ្មាន​កម្លាំង​ក្នុង​ការ​បំពេញ​ការ​ងារ​ទេ។ យោង​ទៅ​តាម អ្នក​ជំនាញ​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​អ្នក​ជញ្ជក់​ផ្លែ​ក្រូច​ក៏​មាន​ប្រតិកម្ម​ដល់​ធ្មេញ​ដែរ នោះ​ស​ឲ្យ​ឃើញ​ថា​ ធ្មេញ​របស់​អ្នក​កំពុងតែ​ជួបបញ្ហាហើយ។ សូម្បី​តែ​ពេល​អ្នក​ខាំ​ក្រចក​ដែល​រឹង​ក៏​ធ្វើឲ្យ​ធ្មេញ​របស់​អ្នក​ខូច​ដែល ចុះ​ទម្រាំ​តែ​អ្នក​បរិភោគ​អាហារ​ដែល​មិន​ល្អ​ទៀត​នោះ? ភាព​ងាយ​ស្រួល ដើម្បើ​ដឹង​ពី​អាហារ​ណា​ដែល​មិន​ល្អ​សម្រាប់​ធ្មេញ​គឺ​មាន​នៅ​ទី​នេះ។
 


១. ទឹកកក
ការទំពារ​សារធាតុរឹង​មួយ​ចំនួន ដូច​ជា​ទឹកកក អាច​ធ្វើ​ឲ្យ​ធ្មេញ​ឈឺ និង​ធ្វើឲ្យ​ធ្មេញ​ខូច។

២. ទឹកក្រូច
ជា​ធម្មតា ការ​បរិភោគ​ភេសជ្ជៈ​រស​ជាតិ​ក្រូច​ធ្វើ​ឲ្យ​ធ្មេញ​បស់អ្នក​មាន​ភាប​ស្រអាប់ ហើយ​ជាតិ​អាស៊ីត​នៅ​ក្នុង​ភេសជ្ជៈក៏​​ធ្វើឲ្យធ្មេញ​ពុក​ដែរ។

៣. កាហ្វេ
ការ​បរិភោគកាហ្វេ និង​តែញឹក​ញាប់​ធ្វើ​ឲ្យ​មាន​ស្នាម​ប្រឡាក់​ដល់​ធ្មេញ។ នៅ​ពេល​ដែល​ឃើញ​ធ្មេញ​បែប​នេះ អ្នក​ប្រាដក​ជា​លាង​សម្អាតដោយ​​ប្រើសារ​ធាតុ​កាត់​អ្វី​មួយដើម្បី​ឲ្យ​​ធ្មេញ​ស​វិញ។ សារ​​ធាតុ​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​រលុង។

៤. អាហារស្អិត
ពេល​ដែល​អ្នកញ៉ាំអាហារ​ដែល​ស្អិត គឺ​វា​ធ្វើ​ឲ្យ​ស្អិត​ជាប់​នៅ​នឹង​ធ្មេញ​របស់​អ្នក។ កាល​ដែល​អ្នក​មិន​បាន​សម្អាត​វា​ឲ្យ​បាន​ល្អនោះ​ទេ មួយ​រយះ​ពេល​ក្រោយ​មក​ធ្មេញ​របស់​អ្នក​នឹង​មាន​បញ្ហា​អ្វី​មួយ​ជាក់​ជា​មិន​ខាន។

៥. អាហារស្រួយ
អាហារ​ស្រួយ​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​អាហារ​ស្រួយ​ដែល​ឆ្ងាញ់​ជាង​គេនោះ គឺ​ដំឡូង​បារាំង​ចៀន។ អ្នក​ត្រូវ​ដឹង​ថា អាហារ​ដែល​ស្រួយ គឺ​មាន​ជាតិ​ម្សៅ។ ជាតិ​ម្សៅ​គឺ​ធ្វើ​ឲ្យ​ធ្មេញ​ពុក​បាន។

៦. ភេសជ្ជៈ​ដែល​មាន​ពពុះ​ច្រើន
ជា​ធម្មតា​ការ​បរិភោគ​ភេសជ្ជៈ ដែល​មាន​ពពុះ​ច្រើន​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃការ​ធ្វើ​ឲ្យ​ធ្មេញ​ពុក។

៧. ជាតិអាកុល
មនុស្ស​ដែល​ពិសាស្រា​ច្រើន ជា​ធម្មតា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ធ្មេញ​ដែរ។ វា​អាច​បង្កឲ្យ​ធ្មេញ​ពុក និង​មាន​ការ​ឆ្លង​មេរោគ​មួយ​ផ្សេង​ទៀត។ ក្នុង​កំឡុង​ពេល​នៃ​ការ​ពិសាយូរៗ​ទៅ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​មាត់។

៨. ភេសជ្ជៈប៉ូវកម្លាំង
ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ភេសជ្ជៈ​ដែល​ផ្តល់​ថាមពល គឺ​ពេញនិយម​នៅ​ពេល​ដែល​អ្នក​កំពុង​បំពេញ​ការងារ។ ប៉ុន្តែ វត្តមាន​នៃ​ជាតិ​ស្ករ​នៅ​ក្នុង​ភេសជ្ជៈ​នេះ​ច្រើន​ហួស​អាច​បំផ្លាញ​នូវ​ធ្មេញ​ដ៏​ស្រស់​ស្អាត​របស់​អ្នក។

៩. ផ្លែប៉ោម
បច្ចុប្បន្ន​សូម្បី​តែផ្លែ​ប៉ោម​ក៏​មាន​ជាតិ​អាស៊ីត​ដែរ។ ជាតិ​អាស៊ីត​នេះ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​មិន​ល្អ​ចំពោះ​សាច់​ដែល​នៅ​ជាប់​នឹង​ធ្មេញ។

១០. ជ្រក់ (របស់ដែលត្រាំ)
ជ្រក់​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយ​សាតែ ដាក់​ទឹក​ខ្មេះ ហើយ​ពេល​ខ្លះ​មាន​មេស្ករ ។ បើ​អាច​សូម​អ្នកកាត់​បន្ថយ​គ្រឿង​ផ្សំទាំង​នេះ​ទៅ។ តាម​ពិត​ទៅ​បន្លែជ្រក់​គឺល្អ ប៉ុន្តែ​ទឹក​អំបិល​គឺ​មាន​ផល​ប៉ះពាល់​​ដល់​ធ្មេញ។
១១. នំបុ័ង
នំបុ័ង គឺ​មាន​ផ្ទុក​នូវ​ជាតិ​ផ្អែម។ ប្រសិន​បើអ្នក​មិន​បាន​សម្អាត​ធ្មេញ​របស់​អ្នក​បន្ទាប់​ពីញ៉ាំ​ហើយ​នោះ ជាតិ​ស្ករ​នឹង​បង្កជា​បាក់​តេរី​ក្នុង​មាត់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ។

១២. ដំណាប់​ផ្លែឈើ ឬចាហួយ
អាហារទាំងពីរ​ប្រភេទ គឺមិន​ល្អ​សម្រាប់​សុខភាព​ធ្មេញ​របស់​អ្នក​ទេ។ វាផ្ទុក​នូវ​ជាតិ​ស្ករ និង​សារធាតុស្អិត​ដែល​បង្ក​ឲ្យ​ធ្មេញ​ជួប​នឹង​បញ្ហា។

១៣. សាច់
ជាការ​ពិត​ណាស់ សាច់​គឺមាន​អត្ថប្រយោជន៏​ចំពោះសុខ​ភាព ប៉ុន្តែ​មិន​មែន​ចំពោះ​ធ្មេញ​ទេ។  អ្នក​នឹងជួបវិបត្តិមួយ នៅ​ពេល​ដែល​សាច់​ជាប់​នៅ​នឹង​ធ្មេញ​របស់​អ្នក ហើយ​មិន​បាន​សម្អាត​វា​ចេញ បើ​អ្នក​ចង់​ញ៉ាំសាច់​ហើយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​របស់​អ្នក អ្នក​ត្រូវ​សម្អាត​ធ្មេញ​ឲ្យ​បាន​ស្អាត៕

ដោយ៖ យូរី

ប្រភព៖ បរទេស

Ads

 
Top