ដើម្បីជីវិតផ្លូវ
ភេទពោរពេញទៅដោយភាពស៊ីជំរៅ
ចំណុចសំខាន់គឺត្រូវមានភាពស្មោះត្រង់ចំពោះចំណង់អ្វីមួយដែលត្រឹម
ត្រូវបំផុត។
នៅពេលដែលអ្នកដឹងថាអ្វីដែលអ្នកចង់បានចេញពីជីវិតការរួមភេទរបស់
អ្នក នោះអ្នកនឹងទំនងជាទទួលបានវាហើយលើសពីនេះទៀត
ការរកឃើញពីគំនិតរវើរវាយខាងផ្លូវភេទរបស់អ្នកអាចផ្តល់ឲ្យអ្នក
កាន់តែយល់ច្បាស់ពីការចង់បានយ៉ាងពិតប្រាកដ។ ពិតណាស់
នៅពេលអ្នកដឹងពីអ្វីដែលអ្នកចង់បាននោះអ្នកត្រូវការចែករំលែក
ពីភាពចង់បានជាមួយនឹងគូស្នេហ៍របស់អ្នក។
នេះអាចជាជំហានដែលគួរឲ្យភ័យខ្លាចសម្រាប់មនុស្សជាច្រើន។
គូស្នេហ៍ភាគច្រើនកម្រនិយាយពីរឿងរួមភេទណាស់
តែពេលនៅតែម្នាក់ឯងអាចចែករំលែកដោយបើកចំហរពីចំណង់របស់ពួកគេ។
ប៉ុន្តែប្រសិនបើអ្នកអាចជោគជ័យលើទំនាក់ទំនងដោយបើកចំហរជាមួយ
នឹងគូស្នេហ៏របស់អ្នក
នោះសក្តានុពលនៃជីវិតរួមភេទរបស់អ្នកកាន់តែកើនឡើងទ្វេដង។

ការមានប្រាស្រ័យទាក់ទងជាមួយនឹងចំណង់ជាច្រើនរបស់អ្នកអាច
ធ្វើឲ្យមានភាពស្និទស្នាលដែលមិនគួរឲ្យជឿ
និងដំណើរការដែលមានភាពរ៉ូមែនទិច
ឬក៏វាអាចធ្វើឲ្យអ្នកមានការឈ្លោះប្រកែកគ្នាក៏ថាបាន។
អ្នកនឹងបានជួបនឹងគូស្នេហ៍ដែលអ្នកមិនដែលបានស្គាល់
បានដឹងពីមុនមក។ អ្នកនឹងធ្វើការសន្មត និងមានការភាន់ច្រលំ។
អ្នកនឹងលុបបំបាត់រាល់គំរូ
ឬលំនាំណាដែលមិនសាកសមនឹងអ្នកតទៅទៀត។ ធ្វើឲ្យលែងមានកំហុស
ការពិភាក្សា
និងការចរចាពីចំណង់ជាមួយគ្នាអាចផ្លាស់ប្តូរទំនាក់ទំនងរបស់
អ្នក។ មុនពេលអ្នកចាប់ផ្តើមនិយាយពីការរួមភេទ
យល់ព្រមដោយបើកចិត្តឲ្យទូលាយ
និងដោយគ្មានការវិនិច្ឆ័យតាមដែលអាចធ្វើទៅបាន។
ការទទួលស្គាល់នូវអ្វីដែលគូស្នេហ៍របស់អ្នកចង់បាន
គឺមិនមែនជាការតិទៀនពីជីវិតរួមភេទ ដែលកើតឡើងនោះទេ
ប៉ុន្តែជាគោលដៅដឹកនាំទៅរកក្តីសុខ
និងភាពស្និទស្នាលកាន់តែខ្លាំង។
ការសន្ទនាជាមួយគ្នាពិតជាមានភាពប្រសើរបំផុតក្នុងខណៈពេលដើរលេង
ណាត់ជួបគ្នាញ៉ាំអាហារពេលល្ងាច
ឬក៏ដំណើរលើដងផ្លូវដែលមានរយៈពេលយូរ
ដូច្នេះអ្នកត្រូវហ៊ាននិយាយពីការរួមភេទពេលណាក៏ដោយឲ្យតែអ្នកមាន
ពេលវេលាផ្ទាល់ខ្លួនជាមួយគ្នា។
ប្រសិនអ្នកចាប់ផ្តើមចែករំលែកនូវចំណង់របស់អ្នក ត្រូវចាប់ផ្តើមនឹងសំណួរសាមញ្ញខាងក្រោមនេះ៖
១. តើបង/អូនត្រូវការស្ទាបអង្អែលបែបណា?
២. តើមានផ្នែកណាខ្លះ ដែលអ្នកចង់ឲ្យដៃគូប៉ះពាល់ជាញឹកញាប់?
៣. តើអ្នកចង់ឲ្យដៃគូផ្គាប់ចិត្តបែបណា ទើបធ្វើឲ្យអ្នកមានអារម្មណ៍ល្អបំផុត?
នៅពេលអ្នកបានទទួលជោគជ័យលើការទំនាក់ទំនងអំពីការរួមភេទ
និងចំណង់របស់អ្នករួចមក,
អ្នកអាចចាប់ផ្តើមការសន្ទនាដ៏ជ្រាលជ្រៅរបស់អ្នកដើម្បីឲ្យប្រធាន
បទកាន់តែមានភាពស្និទស្នាល៖
៤. តើរឿងអ្វីដែលអ្នកតែងតែព្យាយាមធ្វើវា តែមិនដែលបានសម្រេចសោះកាលពីគ្រាមុន?
៥. តើអ្វីមួយទៅដែលអ្នកចូលចិត្តធ្វើកាលពីអ្នកនៅក្មេង ប៉ុន្តែខានបានធ្វើវាយូរមកហើយ?
៦. តើមានទស្សនីយភាពមួយពីភាពយន្ត ដែលពិតជាធ្វើឲ្យអ្នកមានការចាប់អារម្មណ៍ដែរ ឬទេ?
រឿងដែលសំខាន់នោះគឺការបើកចំហរ
រាក់ទាក់និងការសន្ទនាគ្នាតាមសម្រួលពីការរួមភេទ។
ការដែលអ្នកនិយាយគ្នាពីការរួមភេទកាន់តែច្រើន នោះសេរីភាព
និងភាពស្មោះត្រង់ដែលអ្នកស្វែងរកពេល
ដែលអ្នកចង់បានក៏កាន់តែច្រើនដែរ៕
ដោយ៖ ដារ៉ា