ថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៧:៣៥
រាជធានីភ្នំពេញ៖ខណៈពេលដែលមេប៉ុស្តិ៍ទឹកថ្លាត្រូវបានថ្នាក់លើទុកឲ្យនៅមេម៉ាយប្រមាណជាងកន្លះឆ្នាំមកហើយ ក្រោយពេលដែលមេប៉ុស្តិ៍ទឹកថ្លាបានទៅបម្រើការងារនៅក្រសួងមហាផ្ទៃ ។ឥឡូវនេះមេប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខត្រូវបានប្រកាសឲ្យចូលកាន់តំណែងកាលពីរសៀលម្សិលម៉ិញថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០១៥នៅឯស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ក្រោយអធិបតីលោកជួន សុវណ្ណ អគ្គស្នងការរង ។
លោកអនុសេនីយ៍ឯកសុខ សុផល អត្ថលេខ២៧៨៥០អតីតនាយរងប៉ុស្តិ៍រដ្ឋបាលទឹកថ្លាទទួលបន្ទុកផ្នែកប៉ូលិសយុត្តិធម៌ត្រូវបានឡើងកាន់តំណែងជាសេព្វប៉ូលិសរដ្ធបាលប៉ុស្តិ៍ទឹកថ្លាជំនួសលោកប៉ែនថុលជាសេព្វប៉ុស្ត៍ត្រូវបានឡើងទៅកាន់ដំណែងនាយប៉ូលិសប៉ូលិសនៅក្រសួងមហាផ្ទៃ ។
ជាមួយគ្នានោះរដ្ឋបាលប៉ុស្តិ៍ទឹកថ្លាដែលមានទីតាំងនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយដែលមិនឃើញការកសាងទីតាំងឲ្យបានរីកចំរើនជាដំកំភួនអស់រយៈពេលប្រមាណជាជាង២០ឆ្នាំមកនេះ ពោលគឺនៅរក្សាភាពដើមដដែល ។ដោយគ្រាន់តែលោកសុខ សុផលប្រកាសជាប្រធានប៉ុស្តិ៍ភ្លាមលោកបានចលនាមហាជន និងបានជួយឧបត្ថមជាស៊ីម៉ងត៍និងខ្សាច់ចាក់សាបទីតាំងប៉ុស្តិ៍ទាំងមូលឲ្យមានសោភ័ណ្ឌភាពល្អប្រសើរ ខណៈពេលដែលទឹកដីខណ្ឌសែនសុខកំពុងតែអភិវឌ្ឈន៍ ។
លោកសុខ សុផលបានបញ្ជាក់ឲ្យដឹងថាលោកនិងកែលំអប៉ុស្តិ៍ទឹកថ្លាឲ្យបានរីកចំរើននឹងការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរទៅខាងមុខ ។ជាមួយគ្នានោះមន្ត្រីនៅក្រោមប៉ូលិសនៅក្រោមឳវ៉ាទមានការស្វាគមន៍ចំពោះលោកសុខ សុផលដែលឡើងកាន់តំណែងជាមេប៉ុស្តិ៍ ព្រោះតែលោកមានទេពកោសល្យក្នុងការដឹកនាំមន្ត្រីថ្នាក់ក្រោម និងមិនចេះប្រកាន់វណ្ណៈ ។
គួរបញ្ចាក់ផងដែរថាក្នុងមូលដ្ឋានរដ្ឋបាលប៉ុស្តិ៍ទឹកថ្លាកន្លងមកមានបញ្ហាស្មុគស្មាញជាច្រើនដូចជា ចោរកម្ម គាស់ផ្ទះ បញ្ហាជួញដូរនិងបញ្ហាប្រើប្រាស់គ្រឿងញៀនជាពិសេសនៅតំបន់ភូមិត្រពាំងឈូក ទាំងអស់នេះមេប៉ុស្តិ៍ថ្មីត្រូវតែមានវិធានការ ឲ្យក្តៅគគុក ដើម្បីបន្ធូបន្ថយបញ្ហាទាំងនេះ ពោលកុំឲ្យដូចអតីតមេប៉ុស្តិ៍ចាស់បានតែវោហារតែការអនុវត្តខ្សោយ ៕