បន្លែ​គ្រប់​មុខ​សុទ្ធ​តែល្អ​សម្រាប់​ស្ត្រី​ទើប​នឹង​ឆ្លង​ទន្លេរួច ព្រោះ​វា​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្រស់​ស្រាយ, ផ្អែម, កម្ចាត់​ជាតិ​ពុល, បន្សុត​ជាតិពុល, បញ្ចុះ​ទឹក​នោម, រំលាយ​ជាតិខ្លាញ់, ជួយ​សម្រួល​ដល់​ខ្លាញ់​ក្នុង​ប្រម៉ាត់, សម្បូរ​វីតាមីន C(ច្រើន​ជាង​ក្រូច និង​ត្របែក) សម្បូរ​ជាតិ​សរសៃ, ប្រូតេអ៊ីន​ខ្ពស់, ជា​ពិសេស​ស្លឹក​បន្លែ​អាច​ជួយ​ផ្តល់​សារ​ធាតុចិញ្ចឹម និង​ជួយ​ដល់​​ស្ត្រី​ទើប​នឹង​ឆ្លង​ទន្លេរួច​យ៉ាង​មាន​ប្រសិទ្ធិភាព។
 

ស្លឹក​បន្លែស្រស់, មាន​ជាតិ​ត្រជាក់, ឬសខ្លីៗ​មាន​រសជាតិ​ចត់។ ទាំង​ស្លឹក និង​ឬស​អាច​ជួយ​ឲ្យ​ឈាម​ត្រជាក់, ជួយ​សម្រួល​ដល់​ឈាម, បញ្ចុះ​ទឹកនោម, កម្ចាត់​ជាតិ​ពុល។ ស្លឹក​បន្លែ​អាចជួយ​ព្យាបាល​ជំងឺ​កញ្ច្រឹល, ក្អក, ជំងឺ​រលាក​សួត, ផ្តាសាយ​ធំ និង​ជួយ​សម្លាប់​មេរោគ។ ឬស​បន្លែក៏​អាច​ជួយ​បញ្ចុះ​ទឹកនោម, សម្រួល​ឈាម, ជួយ​បង្រួម​មាត់​ស្បូន។

ព្យាបាល​ជំងឺ​ទល់លាមក
ផ្លែប៊ឺ ១០០​ក្រាម, ត្រាវ ៥០​ក្រាម, ដំឡូង​បារាំង ១០០ក្រាម។ ដាក់​កិន​ជា​មួយ​ទឹកក្តៅ ហើយ​ទុក​ឲ្យ​ត្រជាក់ ដាក់​ទឹក ១៥០​មល ចូល ទទួល​ទាន ២​ដង ២០នាទីម្តង ពេល​ពោះទទេ។

ជួយ​សម្អាត​ឈាម​អាក្រក់​ចេញ​ក្រោយ​ពេល​សម្រាល
ស្ត្រី​ក្រោយ​សម្រាល​រួច​គួរ​តែទទួល​ទាន​ផ្លែប៊ឺ និង​ស៊ុប​បន្លែ (ក្នុង​ទម្រង់​ជា​អាហារ) ដើម្បី​ជួយ​សម្អាត​ឈាម។ ហើយ​ក៏​អាច​ប្រើ​ផ្លែប៊ឺ​ស្រស់​លាង​ឲ្យ​បាន​ស្អាត កិន​រួច​ផឹក។

ផ្តល់​អត្ថប្រយោជន៏​ដល់​ទឹកដោះ
សម្រាប់​ស្ត្រីក្រោយ​ពេល​ឆ្លង​ទន្លេរួច អាហារ​បន្លែពិត​ជា​មានសារៈ​សំខាន់​ចំពោះ​អាហារ​ប្រចាំ​ថ្ងៃ ព្រោះ​វា​អាច​ជួយ​លើក​កម្លាំង ជួយ​បង្កើន​ទឹក​ដោះ និង​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព។

សម្រកទម្ងន់
ប្រសិន​បើអ្នក​តស៊ូ​បាន ទទួលទា​ន​បន្លែជា​រៀង​រាល់​ថ្ងៃ អ្នក​អាច​សម្រក​ទម្ងន់បាន ៦គីឡូ​ក្នុង​រយៈ​ពេល ៥០ថ្ងៃ។ ប៉ុន្តែ​ការ​សម្រក​ទម្ងន់​ដោយ​ការ​ទទួល​ទាន​បន្លែ​ពិត​ជា​ផ្តល់​អត្ថប្រយោជន៏​ដល់​សុខ​ភាព ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាង​កាយ៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top