ជំងឺឈឺបំពងក គឺជាជំងឺទូទៅមួយប្រភេទដែលអាចកើតឡើងគ្រប់ពេល មិនថារដូវណា ឬខែណានោះទេ។ ជាទូទូជំងឺនេះធ្វើឲ្យអ្នកជំងឺក្តៅខ្លួនខ្លាំងចាប់ពី (៣៩-៤០ អង្សាសេ) មានអាការៈរងាញាក់, ឈឺក្បាល, ពិបាកញ៉ាំអាហារ, អស់កំលាំង, គេងបានតិច។ ករណីខ្លះអាចកើតមានកូនកណ្តុរហើម និងឈឺចាប់។ អ្នកជំងឺនៅក្នុងដំណាក់កាលដំបូងមានអារម្មណ៍ ស្ងួតបំពងក, ស្រេកទឹក, ឈឺចាប់នៅក្នុងការលេប និងឈឺចេះតែខ្លាំងឡើយ, ហើយអាចរីករាលដាលដល់ត្រចៀក។ មិនតែប៉ុណ្ណោះជំងឺមួយប្រភេទនេះក៏អាចកើតមាន ស្លេះនៅបំពងក និងហៀរសំបោរតាមច្រមុះ។ រយៈពេលពីរ ទៅបីថ្ងៃក្រោយមក ប្រសិនបើមិនស្វែងរកការព្យាបាលទេ អាចមានអាការៈស្អកកាន់តែខ្លាំង។

ដើម្បីឲ្យការព្យាបាលជំងឺនេះជាឆាប់រហ័ស អ្នកត្រូវបន្ថែមការទទួលទានអាហារឲ្យបានពេញលេញ ហើយក៏ត្រូវជៀសវាងការដើរត្រូវខ្យល់ និងនិយាយច្រើនផងដែរ។ អ្នកគួរបរិភោគទឹកឲ្យបានច្រើនដើម្បីបំបាត់ភាពមិនស្រួសនៅក្នុងបំពងកបំពងកឡើយ ពីព្រោះវាអាចបន្ថែមដល់ការរលាកបមពង់កកាន់តែខ្លាំង។
១. កំុំបរិភោគអាហារដែលមានជាតិហិរដូចជាម្ទេស, ម្រេច, ខ្ញី...
អាហារដែលមានជាតិហិរមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការជំរុញ ដល់សកម្មភាពរំលាយអាហារ។ ប៉ុន្តវាវាមិនអំណោយផលដល់បំពងករបស់អ្នកឡើយ ពីព្រោះវាអាចបង្កឲ្យរលាកបាន។ ការបរិភោគអាហារដែលមានជាតិហិរដូចជា ម្ទេស, ម្រេច, ខ្ទឹម, ខ្ញី.. នឹងធ្វើឲ្យបំពងកហើមឈឺកាន់តែខ្លាំងឡើងៗ។ ដូច្នេះក្នុងពេលដែលកើតជំងឺនេះអ្នកមិនគួរបរិភោគអាហារទាំងនេះឡើយ។
២. ផ្លែឈើដូចជាក្រូច
ក្រូចអាចធ្វើឲ្យការឈឺបំពងកមានអាការៈកាន់តែធ្ងន់ ព្រោះនៅក្នុងផ្លែក្រូចមានអាស៊ីតខ្ពស់។
៣. អាហារដែលផ្អាប់ចោល
មិនថាតែអាហារទេ សូម្បីភេជ្ជៈដែលប្រើជាតិស្ករច្រើន វាអាចកាត់បន្ថយប្រព័ន្ធភាបស៊ាំនៅក្នុងខ្លួនរបស់យើង។
៤. សណ្តែកដី
សូមនៅឲ្យឆ្ងាយពីអាចអាហារ ដែលធ្វើឲ្យអាឡែរហ្សីដូជា សណ្តែកដូ ព្រោះវាបណ្តោលឲ្យរលាកបំពងក និងប្រែក្លាយជំងឺទៅជាធ្ងន់ធ្ងរ។
៥. គ្រឿងស្រវឹង និងកាហ្វេអ៊ីន
ចូរកំុប្រើប្រាស់គ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីនឲ្យសោះ ព្រោះវាមានផ្ទុកសារធាតុធ្វើឲ្យក្រហាយ ដែលគ្រោះថ្នាក់ដល់បំពងកកាន់តែខ្លាំង៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស