នៅក្នុងពេលវេលានៃជីវិតរៀបការ មនុស្សស្រីចាំបាច់ត្រូវបញ្ចេញឈាមតាមរន្ធយោនីនៅថ្ងៃយប់ដំបូង។ ប្រសិនបើមិនដូច្នេះទេ នាងនឹងត្រូវគេគិតថា គ្មានភាពបរិសុទ្ធ ឬអស់ព្រហ្មចារី។ប៉ុន្តែមានមនុស្សស្រីមួយចំនួនតូចតែប៉ុណ្ណោះ ដែលអាចរហែកភ្នាសសន្ទះរន្ធយោនីនេះ ដោយសារតែសកម្មភាពរាងកាយប្រចាំថ្ងៃ មិនមែនដោយសារការរួមភេទមុនពេលរៀបការឡើយ។

នៅក្នុងករណីខ្លះ ក្មេងស្រីដែលបានកើតមកអាចគ្មានភ្នាសសន្ទះរន្ធយោនី។ ភ្នាសសន្ទះរន្ធយោនីត្រូវបានគេទទួលស្គាល់ថា ជា ជាលិកាមូលមួយនៅត្រង់រន្ធយោនី។ មានការពិតគួរឲ្យចាប់អារម្មណ៏មួយចំនួនអំពីភ្នាសសន្ទះរន្ធយោនី ដែលចម្លែកហើយគួរឲ្យភ័យខ្លាច។ ខាងក្រោមនេះជាធាតុពិតនៃខ្លួនប្រាណរបស់មនុស្សស្រី៖
ឆ្នុក
តើអ្នកធ្លាប់បានដឹងទេថា ការប្រើឆ្នុកអាចបណ្តាលឲ្យខូចភ្នាសសន្ទះរន្ធយោនី ? មនុស្សស្រីជាច្រើនប្រើឆ្នុកនេះ ដោយមិនបានដឹងពីការពិតដែលគួរឲ្យចាប់អារម្មណ៏របស់វា។ គេនិយាយថា មនុស្សស្រីអាចនឹងមានអារម្មណ៏ឈឺចាប់ និងឈឺចាប់នៅពេលភ្នាសសន្ទះរន្ធយោនីរហែក ក្រោយពេលដាក់ឆ្នុកបញ្ចូល។
តើអ្នកនឹងចេញឈាមដែរទេ?
មែនហើយ ក្នុងស្ថានភាពខ្លះ អ្នកអាចចេញឈាមបន្តិចបន្តួចហើយ ករណីខ្លះអ្នកអាចមិនចេញឈាមសោះ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សស្រីជាច្រើនដែលមានគំនិតមួយថា ពួកគេនឹងបញ្ចេញឈាមឲ្យបានច្រើននៅយប់ថ្ងៃរៀបការ ពិតជាគំនិតឆ្កួតឡប់ខ្លាំងណាស់។
ក្ខណៈខុសប្លែក
ការពិតដែលគួរឲ្យចាប់អារម្មណ៏មួយទៀតអំពីភ្នាសសន្ទះរន្ធយោនី មានលក្ខណៈខុសប្លែក។ មនុស្សស្រីគ្រប់រូបអារម្មណ៏ថា ភ្នាសសន្ទះរន្ធយោនីមានលក្ខណៈខុសប្លែក។ មនុស្សស្រីជាច្រើនមានភ្នាសសន្ទះរន្ធយោនី ដូចជាត្របកផ្កា។ ប៉ុន្តែមនុស្សស្រីមួយចំនួនទៀត មានលក្ខណៈឆ្ងាយពីត្របកផ្កា។
ទស្សនៈជាតិសាសន៏
ជាតិសាសន៏ជនជាតិអូស្ត្រាលីមានជំនឿថា មនុស្សស្រីត្រូវរួមភេទមុនថ្ងៃរៀបការ ១សប្តាហ៏។ ការពិតដែលគួរភ័យខ្លាចអំពីរឿងនេះគឺថា ប្រសិនបើភ្នាសសន្ទះរន្ធយោនីត្រូវបានគេរកឃើញថា ដាច់ចេញពីរន្ធយោនី កូនក្រមុំនោះប្រាកដជាត្រូវបានគេចាប់រំលោភនៅតាមសាធារណៈ, ត្រូវបានគេធ្វើបាប ឬត្រូវបានគេគំរាមកំហែងផ្នែកផ្លូវភេទ។
កំណែប្រែភ្នាសសន្ទះរន្ធយោនីរបស់ជនជាតិស៊ីរី
នៅក្នុងប្រទេសស៊ីរី ភ្នាសសន្ទះរន្ធយោនីសិប្បនិម្មិតអាចរកទិញបាននៅក្នុងផ្សារងងឹត។ នេះជាជម្រើសពិសេសសម្រាប់មនុស្សស្រីដែលមិនអាចមានសមត្ថភាពវះកាត់ដោះដូរភ្នាសសន្ទះរន្ធយោនីនេះបាន។
ផលវិបាក
ការពិតដែលគួរឲ្យចាប់អារម្មណ៏បំផុតអំពីភ្នាសសន្ទះរន្ធយោនីនៅពេលរហែក។ ភ្នាសសន្ទះរន្ធយោនី នឹងដាច់ចេញពីរន្ធយោនី ហើយក៏ត្រូវបានគេជឿថា ភ្នាសសន្ទះរន្ធយោនីនេះនឹងរួញតូចនៅពេលមនុស្សស្រីកាន់តែចាស់៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស