មេរៀន
ជីវិតសំខាន់ៗដែលយើងបានរៀនកន្លងមក នឹងគ្មានភាពជានិរន្តន៏ឡើយ
ប្រសិនបើគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់។
រាល់ទំនាក់ទំនងស្នេហាជោគជ័យទាំងអស់សុទ្ធតែមានមូលដ្ឋានគ្រឹះ
ច្បាស់លាស់
បើគ្មានទេទំនាក់ទំនងស្នេហានឹងគេចមិនផុតពីការបែកបាក់គ្នាឡើយ។
នៅក្នុងអត្ថបទខាងក្រោមនេះ
យើងនឹងបង្ហាញពីមូលដ្ឋានគ្រឹះសំខាន់ៗមួយចំនួនដើម្បីឲ្យស្នេហាជោគ
ជ័យ។ រឿងសំខាន់ដែលត្រូវធ្វើចំពោះរឿងស្នេហា
គឺត្រូវមានភាពរីករាយ និងជោគជ័យ។
គ្មានទំនាក់ទំនងស្នេហាណាល្អឥតខ្ចោះឡើយ។
ឧបសគ្គតែងតែមានជានិច្ចបើទោះបីជាអ្នកមានក្តីសុខនឹងគ្នាក៏
ដោយ។

ខាងក្រោមនេះជាមូលដ្ឋានគ្រឹះសំខាន់ៗមួយចំនួនសម្រាប់ទំនាក់ទំនងស្នេហាជោគជ័យ៖
ដឹងពីការចំណងចំណូលចិត្តគ្នាទៅមក
ទំនាក់ទំនងស្នេហា មិនអាចជោគជ័យ និងមានក្តីសុខឡើយ
ប្រសិនបើអ្នកនិងដៃគូរបស់អ្នកមិនដឹងពីការចំណងចំណូលចិត្តរបស់
គ្នាទៅវិញទៅមក។ អ្វីដែលសំខាន់អ្នកទាំង ២
ត្រូវដឹងពីចំណាប់អារម្មណ៏គ្នាទៅវិញទៅមក យល់ពីចិត្តគ្នា
និងទុកចិត្តលើគ្នា។
សុំទោសពេលអ្នកធ្វើខុស
នៅពេលអ្នកមានកំហុស ត្រូវប្រាកដថាអ្នកប្រញាប់សុំទោសដល់គេ។
ការទទួលស្គាល់កំហុសខ្លួនឯង
គឺជាលក្ខណៈចាំបាច់ដែលអាចកំណត់ពីតម្លៃរបស់មនុស្ស
និងមិនមែនជាមហិច្ឆតានៃសេចក្តីស្នេហា។
មូលដ្ឋានគ្រឹះចំបងសម្រាប់ទំនាក់ទំនងស្នេហារីករាយ
គឺការចេះសុំទោសភ្លាមៗចំពោះកំហុសដែលខ្លួនឯងបានធ្វើ
និងការហ៊ាននិយាយពាក្យសុំទោស។
សើចដាក់គ្នា
ការសើចដាក់គ្នាជាមូលដ្ឋានគ្រឹះសំខាន់បំផុត
សម្រាប់ទំនាក់ទំនងស្នេហាជោគជ័យ។
ការសើចដាក់គ្នាញឹកញាប់ជាសញ្ញាបង្ហាញពីអវត្តមាននៃភាពធុញទ្រាន់
ហើយមិនធ្វើឲ្យស្នេហាមានចន្លោះ។
ភាពទាក់ទាញផ្នែករាងកាយ
ទំនាក់ទំនងស្នេហាមិនអាចជោគជ័យ ឬរីករាយឡើយ
ប្រសិនបើភាពទាក់ទាញផ្នែករាងកាយនៅខ្វះខាត។
ទំនាក់ទំនងស្នេហាជោគជ័យជាទំនាក់ទំនងស្នេហាដែលដៃគូទាំង២
មិនដែលបញ្ឈប់ការសរសើរគ្នាទៅវិញទៅមក
និងអាចថែរក្សាភាពទាក់ទាញផ្នែករាងកាយបានល្អ៕
ដោយ៖ ដារ៉ា
ប្រភព៖មង្គលការ