ហេតុអ្វីបានជាជីវិត
អាពាហ៏ពិពាហ៏ ដែលចំណាយញើសឈាមអស់មួយគគោកហើយ
តែបែរជាត្រូវរលត់ទៅវិញទាំងសោកស្តាយបែបនេះ?
កត្តាមួយនេះភាពច្រើន គឺបណ្តោលមកពី
គូស្វាមីភរិយាមិនចេះគោរពគ្នាទៅវិញទៅមក,
មិនចេះគ្រប់គ្រងកំហឹងរបស់ខ្លួនបាន ឬមានបញ្ហាផ្លូវភេទ… ជាដើម។
នៅមានកត្តាមួយចំនួនផ្សេងទៀតដែលគូស្វាមីទាំងអស់គួរតែស្វែងយល់
ចំដើម្បីជៀសវាងកុំឲ្យចំណងអាពាហ៏ពិពាហ៏ត្រូវបែកបាក់។

ខ្វះការគោរពគ្នាទៅវិញទៅមក
អ្នកទស្សនៈវិទូម្នាក់បាននិយាយថា៖
ការខ្វះក្តីស្រលាញ់មិនអីទេ
ប៉ុន្តែបើខ្វះទំនាក់ទំនងចំពោះស្នេហាថ្មី
នោះនឹងធ្វើឲ្យជីវិតអាពាហ៏ពិពាហ៏របស់អ្នកជួបការលំបាកហើយ។
ពេលខ្លះ អ្នកភ្លេចថា ក្រៅពីជាភរិយា, ស្វាមី តែនៅមានមិត្តភក្តិ
ឬបងប្អូន ក៏ជាមនុស្សដែលអ្នកស្រលាញ់ដែរ។
តើអ្នកគួរមានតួនាទីយ៉ាងណាខ្លះជាមួយអ្នកទាំងនោះ?
ហើយតើមានអ្វីកើតឡើងប្រសិនបើអ្នកខ្វះការគោរព
និងគ្មានសន្តានចិត្ត? គួរតែរៀនសារជាថ្មីម្តងទៀត។
កុំគិតចង់អរគុណ ឬនិយាយពាក្យសុំទោសជាពាក្យគួរសម
តែត្រូវប្រើវានៅពេលណាដែលចាំបាច់
ដើម្បីបង្ហាញការសរសើររបស់អ្នក។
ខ្វះពេលវេលាស្តាប់ និងជជែកគ្នា
អ្នកគិតថា អ្នកបែងចែកពេលវេលា ១ភាគ ៣នៅក្នុងការិយាល័យ,
១ភាគគេង, ១ភាគទៀតដែលនៅសល់ចំណាយលើសកម្មភាពផ្ទាល់ខ្លួន ហាត់កីឡា
តែអ្នកត្រូវចំណាយពេលវេលាដើម្បីនៅជាមួយដៃគូផង។
ក្នុងពេលវេលាយ៉ាងខ្លីដែលគ្មានអ្វីត្រូវធ្វើ
គ្មានអ្វីប្រសើរជាងការចំណាយពេលវេលានេះ
ដើម្បីទំនាក់ទំនងជាមួយដៃគូរបស់អ្នកឡើយ។
ពេលមានរឿងខុសឆ្គងកើតឡើងតែងតែនាំគ្នាឡើងតុលាការ
មិនសម្រុះសម្រួលគ្នានៅផ្ទះដោយសារពួកគេទាំង២មិនទាន់បានយល់ពី
ចិត្តគ្នានៅឡើយ។
ចំណុចនេះបណ្តាលមកពីកង្វះទំនាក់ទំនងប្រចាំថ្ងៃ។
សូមបានត្រលប់មកផ្ទះវិញមុនអាហារពេលល្ងាចដើម្បីចំណាយពេលវេលា
ជជែកគ្នាលេងជាមួយគ្នា ត្រូវក្រោកពីព្រលឹម
ញ៉ាំអាហារពេលព្រឹកជាមួយគ្នារួចសឹមទៅធ្វើការរៀងៗខ្លួន។
បញ្ហាផ្លូវភេទ
នេះជាបញ្ហាផ្ទាល់ខ្លួន ប៉ុន្តែអ្នកគួរចៀសវាងឡើយ។
ប្រសិនបើអ្នកមានបញ្ហាផ្លូវភេទ គួរជជែកគ្នាដើម្បីរកដំណោះស្រាយ។
កុំនិយាយថាទេចំពោះការរួមភេទ
ព្រោះវាធ្វើឲ្យស្នេហាអ្នកគ្មានក្តីសុខ
ហើយអាចនាំជីវិតរបស់អ្នកទៅរកអ្នកផ្សេងនៅខាងក្រៅ។
មិនស្មោះត្រង់នឹងគ្នា
នៅក្នុងជីវិតអាពាហ៏ពិពាហ៏
ភាពស្មោះត្រង់នឹងគ្នាមានសារៈសំខាន់ជាងអ្វីៗទាំងអស់។ ការកុហក
និងលាក់ការសម្ងាត់នឹងគ្នាអាចធ្វើឲ្យគូស្វាមីភរិយាកាន់តែឃ្លាត
ឆ្ងាយពីគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ
អ្នកក៏មិនចាំបាច់ត្រូវស្មោះត្រង់គ្រប់រឿងដែរ។
ការកុហកដើម្បីរឿងល្អៗមួយចំនួននៅពេលចាំបាច់អាចជួយឲ្យជីវិត
អាពាហ៏ពិពាហ៏កាន់តែផ្អែមល្អែម។ អ្នកអាចកុហកបាន
ឲ្យតែវាមិនមែនជារឿងអាក្រក់។
ទំនាក់ទំនងគ្រួសារខាងស្វាមី/ភរិយាមិនចុះសម្រុងនឹងគ្នា
ការកើតមានបញ្ហាក្នុងជីវិតអាពាហ៏ពិពាហ៏មិនមែនគ្រាន់តែបណ្តាល
មកពីមនុស្ស ២នាក់ប៉ុណ្ណោះទេ។
នៅពេលអ្នកចុះកិច្ចព្រមព្រៀងលើក្រដាសអាពាហ៏ពិពាហ៏រួច អ្នកទាំង២
ត្រូវមានទំនួលខុសត្រូវលើក្រុមគ្រួសារ។
គូស្វាមីភរិយាជាច្រើនកើតមានគំនិតទាស់ទែងគ្នាដោយសារតែគ្មាន
ភាពសុខសាន្តធ្វើជាស្វាមីភរិយានឹងគ្នា។
ដើម្បីដោះស្រាយស្ថានភាពបែបនេះបាន អ្នកទាំង២
ត្រូវជជែកគ្នារកវិធីសាស្ត្រដោះស្រាយ
និងស្តាប់ដំបូន្មានគ្នាទៅវិញទៅមក។
អ្នកដទៃមិនអាចផ្តល់ការណែនាំល្អបំផុតសម្រាប់អ្នកបានឡើយ
ប៉ុន្តែយ៉ាងហោចណាស់ពួកគេគ្រាន់តែអាចយល់ពីទុក្ខលំបាក
និងភាពសុខដុមរបស់អ្នកតែប៉ុណ្ណោះ។
មិនអាចគ្រប់គ្រងកំហឹងបាន
ភាពអន្តរាយទាំងឡាយកើតពីមាត់មួយទៅមាត់មួយ
ជាពិសេសនៅពេលមានកំហឹង។
អ្នកនឹងមិនអាចគ្រប់គ្រងពាក្យសម្តីធ្ងន់ៗជះមកលើអ្នកបានឡើយ
សូម្បីតែសកម្មភាពឆ្កួតៗរបស់ដៃគូអ្នកក៏ដោយ។
នៅពេលអ្នកមានកំហឹងខ្លាំង
ប្រសិនបើអ្នកបាត់បង់ការគ្រប់គ្រងលើខ្លួនឯង
អ្នកត្រូវគិតឲ្យបានវែងឆ្ងាយមុននឹងនិយាយស្តីចេញមក។
បើមិនដូច្នោះទេ អ្នកត្រូវចេញទៅខាងក្រៅ ដើម្បីយកខ្យល់អាកាស
ដើរលំហែរហូតដល់កំហឹងរបស់អ្នកបានថយចុះ។
ការធ្វើបែបនេះនឹងអាចជួយអ្នកគេចចេញពីការនិយាយស្តី
ឬប្រើសកម្មភាពមិនល្អទៅលើស្វាមីភរិយា៕
ប្រភព៖មង្គលការ