អ្នក​ខ្លះ​ខ្លាចរអា មិន​ហាន​ភ្លក់​មិន​ហាន​ប្រើ ហើយ​មាន​អ្នក​ខ្លះ​ថា ប៊ី​ចេង​ជា​ឃាត​ក លាក់​មុខ​ទៀត​ផង។ ពី​ព្រោះ​ពួក​គេ​មាន​ជំនឿ តៗគ្នា​ថា ពេល​បរិភោគ​សារ​ធាតុ​នេះ​ទៅ​នឹង​បង្ក​គ្រោះ​​ថ្នាក់​ដល់​សុខ​ភាព។ បើ​សិន​ជា​មាន​គ្រោះ​ថ្នាក់​មែន ហេតុអ្វី​បាន​ជា​ឧស្សាហកម្ម​នៅ​តែ​ដំណើរ​ការ​ផលិត​ប៊ីចេង​បាន ឬមួយ​ជា​ទង្វើ​ខុសច្បាប់​ទេ? ប៊ីចេង​ត្រូវ​បាន​គេ​ខ្លាច​រអា ជា​ពិសេស​សម្រាប់​បណ្តាល​ជន​នៅ​អ៊ឺរ៉ុប និង​អាមេរិច។ សម្រាប់​ក្រសែរ​ភ្នែក​ពូក​គេ ការ​ប្រើ​ប្រាស់​ប៊ីចេង​ដើម្បី​ផ្សំ​គ្រឿង​នៅ​ក្នុង​​​ចំណី​អាហារ​នៅ​តំបន់​​អាស៊ី​ មាន​អ្នក​ខ្លះ​​មិន​ហាន​ចូលទទួល​ទាន​ឡើយ ក៏​ព្រោះ​តែខ្លាច​សារធាតុ​ប៊ីចេង​នេះ​​ឯង។ 
 
 

ការបរិភោគ​អាហារ​ដែល​មាន​ដាក់​ប៊ីចេង​ច្រើន​បាន​ជាប់​ចោទ​ថា មាន​បង្ក​ឲ្យមាន​អាការៈ ឈឺ​ក្បាល ចង់​ក្អួត រងាក់​រងឺ និង​បែក​ញើស ។ល។ តើ​ប៊ីចេង​ពិតជា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​មែន ឬយ៉ាង​ណា?

លោក ហៀត គីម​ហាង វិស្វករ​ផ្នែក​ចំណី​អាហារ​បាន​និយាយ​ថា នៅ​ប៉ែក​អ៊ឺរ៉ុប​អ្នក​ដែល​ទទួល​ទាន​ប៊ីចេង​ច្រើន ក្នុង ៥០០០​នាក់ មាន​តែ​ម្នាក់​ដែល​មាន​អាការៈ​ឈឺ។ ប៉ុន្តែ​នៅ​ប៉ែក​អាស៊ី​ក្នុង​ចំណោម​មនុស្ស ៥០​០០០នាក់ មាន​តែម្នាក់ ដែល​ឈឺ​ដោយ​សារ​ប៊ីចេង។ នៅ​ឧស្សាហកម្ម​ចំណី​អាហារ​មាន​កម្រិត​ដែល​ត្រូវ​ដាក់​នៅ​ពេល​​ចម្អិន​អាហារ។ បើសិន​ជា​អ្នក​ប្រើប្រាស់​ប៊ីចេង​ឲ្យ​បាន​សមស្រប នោះ​អ្នក​នឹង​មិន​មាន​បញ្ហា​អ្វី​ឡើយ។

លោកវិជ្ជបណ្ឌិត ឡោ គីមសុង មាន​ប្រសាសន៏​ថា អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម គឺ​ជៀស​វាង​កុំ​ឲ្យ​បរិភោគ​ជាតិ​ប្រៃលើស​ពី ៦​ក្រាម​ក្នុង ១​ថ្ងៃ។ អ្នក​ប្រហែល​មិន​នឹក​ស្មាន​ថា នៅ​ក្នុង​ប៊ីចេង គឺ​មាន​សាធាតុ​ប្រៃ​ទេ។ ប៉ុន្តែ​គេបាន​យក​ប៊ីចេង​ទៅ​វាស់​មើល​ឃើញ​ថា មាន​សារ​ធាតុ​ Chlorine និង​ Sodium ច្រើន ដែល​បណ្តាល​ឲ្យ​មាន​សារ​ធាតុ​ប្រៃ។ ដូច្នេះ​ដើម្បី​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ អ្នក​គួរ​កាត់​បន្ថយ ឬ​ក៏បញ្ឈប់​ការ​ប្រើ​ប្រាស់​ប៊ីចេង​ក៏​បាន៕

ដោយ៖ យូរី

ប្រភព៖ បរទេស

Ads

 
Top