ការលើសទម្ងន់មិនមែនជារឿងល្អសម្រាប់លោកអ្នកនោះទេ ផ្ទុយទៅវិញវាបែរជាធ្វើឲ្យលោកអ្នកមានបញ្ហាសុខភាពច្រើន ដូច្នេះប្រសិនបើមានរោគសញ្ញាដូចខាងក្រោមគួរតែសម្រកទម្ងន់ជាបន្ទាន់។

១. ស្លៀកខោអាវចាស់ៗមិនត្រូវ។ សាកល្បងស្លៀកខោខាប៊ូយដែលអ្នកបានទិញកាលពីរដូវកាលមុន ហើយនៅតែមិនត្រូវ។ នេះជាពេលវេលាដែលអ្នកត្រូវសម្រកទម្ងន់ហើយ។
២. ប្រសិនបើចង្កេះរបស់អ្នករីកធំជាងមុន សូមធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់។
៣. មិនចង់មើលកញ្ចក់។ ប្រសិនបើអ្នកមានអារម្មណ៏មិនល្អ ហើយគ្មានទំនុកចិត្តនៅពេលសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ ដូច្នេះអ្នកគួរព្យាយាមសម្រកទម្ងន់។
៤. មិនហ៊ានទៅជួបមិត្តភក្តិ និងចូលរួមក្នុងសកម្មភាពសង្គម។ នេះជាសញ្ញាមួយបង្ហាញពីការខ្វះទំនុកចិត្តលើខ្លួនឯង ដូចនេះអ្នកគួរសម្រកទម្ងន់របស់អ្នក។
៥. តែងតែមានអារម្មណ៏ហត់នឿយ។ មានហេតុផលជាច្រើនដែលធ្វើឲ្យអ្នកមានអារម្មណ៏ហត់នឿយបែបនេះ មូលហេតុចម្បងគេគឺការឡើងទម្ងន់។
៦. ចង្វាក់បេះដូងលោតញាប់។ ប្រសិនបើអ្នកញ័រទ្រូងញឹកញាប់ និងមានភាពតានតឹងក្នុងចិត្ត អ្នកគួរតែទៅកន្លែងពិនិត្យសុខភាព និងជ្រើសរើសវិធីសាស្ត្រសមស្រប ដើម្បីសម្រកទម្ងន់។
៧. ឧស្សាហ៏ឈឺក្បាល, ចង់តែគេង, មិនសូវឃ្លាន, ពិបាកក្រោកពីគេងនៅពេលព្រឹក សុទ្ធតែជាផលវិបាកបណ្តាលមកពីលើសទម្ងន់។
៨. ឈឺជង្គង់។ ប្រសិនបើអ្នកមានអារម្មណ៏ថាឈឺជង្គង់នៅពេលដើរធម្មតា នេះអាចជាសញ្ញាបង្ហាញថា ទម្ងន់បានដាក់សម្ពាធធ្ងន់លើជង្គង់របស់អ្នក។
៩. មិនដឹងពីអ្វីដែលអ្នកញ៉ាំ។ មនុស្សស្រីពេញវ័យជាមធ្យមទទួលទានអាហារមានជាតិស្ករពី ២០០០-២៥០០ កាឡូរីក្នុង ១ថ្ងៃ។ ប្រសិនបើអ្នកមិនបានដឹងថា ខ្លួនឯងកំពុងញ៉ាំអ្វីហើយច្រើនប៉ុណ្ណាទេ ប៉ុន្តែនៅតែមានអារម្មណ៏ឃ្លាន នេះជាសញ្ញាបញ្ជាក់ថា អ្នកជួបនឹងបញ្ហាឡើងទម្ងន់។
១០. ថ្លឹងម៉ាសមើលស្រាប់តែលើស ២៥។ ប្រសិនបើលទ្ធផលលើសពី ២៥ កុំគិតអ្វីច្រើនទៀត អ្នកត្រូវសម្រកទម្ងន់ជាបន្ទាន់៕
ដោយ៖ ដារ៉ា