សុភាពនារី​មួយ​ ចំនួន​ច្បាស់​ជា​​មិន​ទាន់​បាន​ដឹង​ទេ​ថា រូប​រាង​ដៃ​​ដ៏​ស្រលូន, ចង្កេះ​ត្រូវ​ស្តង​ដា, បបូរ​មាត់​ក្រហម... សុទ្ធតែ​ជា​ចំណុច​ពិសេស​ ដែល​អាច​ទាក់​ទាញ​ចិត្ត​ប្រុស​បុរសៗ ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​ស្នេហ៍​របស់​អ្នក​បាន។ តើ​អ្នក​ចង់​ដឹង​ថា ដោយ​សារតែ​ហេតុអ្វី​ទេ?
 
ធ្មេញសភ្លឺចែងចាំង
មិន​​​ត្រឹម​​​តែ​​មាន​ភ្នែក​មូល​ក្រឡង់​ធំៗ​ទើប​មាន​ភាពទាក់ទាញ​ទេ តែ​ស្នាម​ញញឹម​ចេញធ្មេញ​ដ៏​សភ្លឺ​ចែង​ចាំង​ជា​ភាព​ស្រស់​ស្អាត​មុន​គេដែល​ ទាក់​ទាញ​ចិត្តបុរសៗ​ទៅ​ហើយ។ ធ្មេញ​ខ្មៅ​ពិត​ជា​ធ្វើ​ឲ្យ​បាត់​បង់​ភាព​ទាន់សម័យ និង​ភាព​ទាក់​ទាញ។

បបូរមាត់ក្រហម
បបូរ​មាត់​ក្រហម​ស៊ិច​ស៊ីត្រូវ​បាន​គេ​គិត​ថា ជា​អាវុធ​មួយ​ដ៏ស្រស់​ស្អាត​បំផុត។ យោង​តាម​ការ​សិក្សា​ផ្នែក​ចិត្តសាស្ត្រ​បាន​បង្ហាញ​ថា បបូរ​មាត់​ក្រហម គឺ​ជាភាព​ទាក់​ទាញ​ដល់​បុរសៗ។ ដូច្នេះ ស្ត្រី​ដែល​មាន​បបូរមាត់​ក្រហម​ភ្លឺ​បាន​ក្លាយ​ជា​កំពូល​ស្ត្រី។

ចង្កេះ ត្រគាក
ទំហំ​ត្រគាក​ស្តង់ដា និង​មាន​ភាព​ទាក់​ទាញ​សម្រាប់​បុរសៗ​គឺ ៧:១០។ ទំហំ​នៃត្រគាក​គឺ​ជាសមតុល្យ​ពិត​បា្រកដ​ថ្មី​នៃ​សម្រស់។

សម្លេងពិរោះ
តាម​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​កម្រិត​នៃការ​ប្រើ​សម្លេង​តាម​ចរិកលក្ខណៈ​ ផ្ទាល់​ខ្លួន​បាន​បង្ហាញ​ថា មនុស្ស​ស្រី​ដែល​មាន​សម្លេង​ពិរោះ ជា​ភាព​ទាក់​ទាញ​មួយ​ច្រើន​ជាង​ផ្លូវ​ភេទ​ទៅ​ទៀត។ អាច​សក្តិសម​ទទួល​ឋានៈ​ជា​មេដឹក​នាំ និង​មាន​ទំនាក់ទំ​នង​ល្អក្នុង​សង្គម។

សក់​ពណ៌​ត្នោត
សម្រាប់​ពណ៌​សក់​របស់​មនុស្ស​ស្រី សក់​ពណ៌​ត្នោត​មាន​ភាព​ទាក់​ទាញ​ច្រើន​ជាង​គេ។ តារា​សម្តែង​ស្រី​សក់ក្រហម មិន​សប្បាយ​ចិត្ត​នឹង​ទទួល​បាន​សក់​ពណ៌​នេះ​ឡើយ ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា​នៅ​ ដឺប៉ាត័រ​ម៉ង់ ចិត្តសាស្ត្រ​នៃ​សកលវិទ្យាល័យ Westminster នៅ​ ចក្រភព​អង់គ្លេស បាន​ចង្អុលបង្ហាញ​ថា៖ សក់​ពណ៌​ត្នោត​មាន​ភាព​ទាក់​ទាញ​ដល់​បុរសៗ ច្រើន​ជាង​គេ។ យោង​តាម​ការ​សិក្សា​នេះបាន​បង្ហាញ​ដែរ​ថា ប្រវែង​សក់​របស់​មនុស្ស​ស្រី​គ្មាន​ភាព​ទាក់​ទាញ​ខ្លាំង​អ្វី​ឡើយ។

ប្រើម្សៅផាត់មុខតិចៗ
នៅក្នុង​ចំណុច​នេះ មនុស្ស​ទាំង ២​ភេទ​បាន​ឯកភាព​ថា ពួក​គេពេញចិត្ត​នឹង​មនុស្ស​ស្រី​ដែល​ប្រើ​ម្សៅ​ផាត់​មុខ​តិចៗ ជាង​មនុស្ស​ស្រី​ដែល​ផាត់​ម្សៅ​លើមុខ​ក្រាស់។

ដៃវែង​ស្រលូន
ដៃវែង​ស្រលូន​របស់​មនុស្ស​ស្រី គឺ​ជា​ចំណាប់អារម្មណ៏​ពិសេស​មួយ​ចំពោះ​បុរសៗ ព្រោះ​វា​ជា​ចំណុច​មួយ​ដែល​ធ្វើឲ្យ​ពួកគេ​កាន់​តែ​មាន​ក្តីសុខ​នៅ​ពេល​ដៃ​ របស់​មនុស្ស​ស្រី​អាច​ដាក់​ជុំ​ក​បាន​នៅ​ពេល​ឱប​គ្នា៕

ដោយ៖ ដារ៉ា
 
ប្រភព៖មង្គលការ

Ads

 
Top