ប្រសិន​បើ​អ្នក​ទើប​តែ​រៀប​ការ​ថ្មី​ថ្មោង​ហើយ​ចង់​ធ្វើ​ឲ្យ​ថ្ងៃ​រៀប​ ការ​របស់​អ្នក​កាន់​តែ​ពិសេស​ឡើង អនុវត្ត​តាម​ការ​ណែនាំ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រៀប​ការ​របស់​អ្នក​ កាន់​តែ​មាន​ន័យ។ ក្នុង​ពេល​រៀប​ការ អ្នកទាំង ២​ទទួលបាន​កេរ្តិ៍ឈ្មោះ និង​ប្រាក់ ដូច្នេះ​អ្នក​មិន​គួរ​ចំណាយ​វា​ដើម្បី​ឲ្យ​ការ​រៀប​ការ​ល្អ​ឥត​ខ្ចោះ​ឡើយ។ អ្នក​គួរ​មាន​គំនិត​ឆ្នៃ​ប្រឌិត ៧យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​រៀប​ការ​របស់​អ្នក​កាន់​តែ​មានន័យ៖
 
១. ស្តង់​រូប​ថត​អាពាហ៏ពិពាហ៏
ក្នុង ​ពេល​ដែល​ទទួល​បាន​រូប​ថត​ស្អាតៗ​ពី​ការ​រៀប​ការ គូស្វាមីភរិយា​ក៏​គួរ​មាន​ស្តង់​រូបថត​នៅ​កន្លែង​រៀប​ការ​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃរៀប​ការ​កាន់​តែ​ពិសេស​ឡើង។ ដំណឹង​អស្ចារ្យ​មួយ អ្នក​អាច​សង់​ស្តង់​រូប​ថត​មួយ​ផ្ទាល់​ខ្លួន​សម្រាប់​ថ្ងៃ​រៀប​ការ​របស់​ អ្នក។ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ភ្ញៀវ​របស់​អ្នក​បាន​ដឹង​ថា ថ្ងៃរៀប​ការ​របស់​អ្នក​អស្ចារ្យ​ប៉ុណ្ណា អ្នក​គួរ​ផ្ញើ​រូប​ថត​ស្អាតៗ​ជា​អំណរ​គុណ​ឲ្យ​ពួក​គេ​នៅ​ពេល​ក្រោយ។

២. ដាំដើមឈើ
កាត់​មែក​ឈើ១​មែក​មក​ដាក់​ដាំ​ក្នុង​ផើង​តូច​មួយ។ យក​ក្រដាស​តូច​មួយ​ដាក់​ខ្សែបូពី​លើ ហើយ​ចង​ជាប់​នឹង​មែក​ឈើ​នោះ ដើម្បី​ឲ្យ​ភ្ញៀវ​សរសេរ​ការ​ឲ្យ​ដំបូន្មាន, ពាក្យ​ជូន​ពរ និង​ការ​ណែនាំ​ផ្សេងៗ​ទៀត ហើយ​អ្នក​រង់​ចាំមើល​សេចក្តី​ជូន​ពរ​នៅ​លើដើម​ឈើ​នោះ។ វា​ពិត​ជា​មាន​ភាព​រីក​រាយ​នឹង​ទទួល​បាន​ពាក្យ​ជូន​ពរពី​ភ្ញៀវ ក្រោយ​ពេល​រៀប​ការ ឬក្រេប​ទឹក​ឃ្មុំ​រួច។

៣. ធ្វើ​នំ​អាពាហ៏​ពិពាហ៏​ដោយ​ខ្លួន​ឯ

ប្រសិន​បើមិត្តភក្តិ ឬសមាជិក​គ្រួសារ​របស់​អ្នក​អាច​ធ្វើនំ​អាពាហ៏​ពិពាហ៏​បាន អ្នក​គួរ​សុំ​ឲ្យ​ពួក​គេ​ធ្វើ​វា​សម្រាប់​អ្នក។ វិធី​បែប​នេះ នឹង​ជួយ​សន្សំ​ប្រាក់ ហើយ​ទទួល​បាន​នំ​មួយ​ធ្វើ​ដោយ​ដៃខ្លួន​ឯង​ដ៏​ឈ្ងុយឆ្ងាញ់​ផង​ដែរ។ សរុបមក នំ​អាពាហ៏​ពិពាហ៏​ដែល​ធ្វើ​ឡើង​ដោយ​មនុស្ស​ជិតស្និទ្ធិនឹង​អ្នក​ពិត​ជា​ ប្រសើរ​ហើយ​មាន​រស​ជាតិ​ជាង​ទិញ​នៅហាង តើ​មែន​ទេ?

៤. ក្តារជូនពរសម្រាប់ភ្ញៀវ
ធ្វើ​ឲ្យ​ថ្ងៃ​រៀប​ការ​របស់​អ្នក​មាន​តែ​មួយ​គត់​ដោយការ​បង្កើត​ក្តារ​ជូន​ ពរ​សម្រាប់​ភ្ញៀវ​ជំនួស​ឲ្យ​សៀវ​ភៅ​ភ្ញៀវ។ អ្នក​អាច​ធ្វើ​គែម​ក្តារ​នេះ​ហើយ​ព្យួរ​លើ​ជញ្ជាំង។ ហើយ​អ្នក​ក៏​អាច​គូរ​រូប​អ្វី​មួយ​នៅ​លើ​ក្តារ​ដូច​ជា៖ រូបបក្សី, មែក​ឈើ ឬស​រសេរ​ពី​សេច​ក្តីសង្ឃឹម និង​ការ​លើក​ទឹក​ចិត្ត។

៥. ធ្វើអ្វីៗដោយ​ខ្លួន​ឯង
ប្រសិន​បើ​អ្នក​កំពុង​រៀប​ចំគម្រោង​គ្រប់​គ្រង​ប្រាក់ អ្នក​គួរ​ធ្វើការ​អញ្ជើញ​ភ្ញៀវ​ដោយ​ខ្លួន​ឯង។ អ្នក​នឹង​អាច​សន្សំ​ប្រាក់ និង​បង្កើត​នូវ​អនុស្សាវរីយ៏ល្អៗ​ជាមួយ​គ្នា។ ហើយ​អ្នកក៏​គួរ​គិត​ពី​ការ​តុប​តែង​កន្លែង​អាពាហ៏ពិពាហ៏​ទៅ​តាម​ការ​ពេញ​ ចិត្ត​របស់​អ្នក។ នោះ​អ្នក​នឹង​មិន​សោក​ស្តាយ​រូបថត​ស្អាតៗ​ដែល​ទទួល​បាន​ពីការ​តុប​តែង​ដោយ​ ខ្លួន​ឯង។

៦. កាដូ
យល់​ល្អ អ្នក​គួរថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​អ្នក​បង្កើតគម្រោង​អាពាហ៏​ ពិពាហ៏ និង​ជូនកា​ដូតូច​មួយ​ដល់​ពួក​គេ។ ជាធម្មតា កាដូ​តែង​តែសម្រាប់​កូន​កម្លោះ និង​កូន​ក្រមុំប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ក៏​មិន​ត្រូវ​ភ្លេច​ឪពុក​ម្តាយ, យាយតា និង​មនុស្ស​ដទៃៗ​ទៀត​ដែល​ស្និទ្ធិស្នាល​នឹង​អ្នក។ អ្នក​គួរ​ជូន​ជា​កាដូ​កន្សែងដៃដល់​លោក​ឪពុក ឬក៏ភួយ​មួយជា​កាដូ​សម្រាប់​អ្នក​ម្តាយ ដែល​ជា​កាយ​វិការល្អៗ និង​ជា​វិធី​ប្រសើរ​មួយ ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​រៀប​ការ​ដ៏​ធំ​របស់​អ្នក​កាន់​តែ​មាន​ន័យ។

៧. ផ្កា
សុំ​ឲ្យ​ភ្ញៀវ​បាន​នាំយក​ផ្កាម្នាក់ ១ទងៗ ហើយ​នៅ​ថ្ងៃ​ចាប់​ផ្តើ​មនៃពិធី សុំឲភ្ញៀវបានដាក់ផ្កានេះក្នុងថូទទេមួយ។​ អ្នក​នឹង​មាន​បាច់​ផ្កា​ដ៏ស្រស់​ស្អាត​ដែល​ជា​និមិត្ត​សញ្ញា​នៃ​ការ​មក​ចូល​ រួម​របស់​មិត្តភក្តិ និង​ក្រុម​គ្រួសារ។ វា​ហាក់​បី​ដូច​ជា​ពិបាក​ដើម្បី​រក​វិធីសាស្ត្រ​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​រៀប​ ការ​របស់​អ្នក​កាន់​តែ​ល្អ​អស្ចារ្យ។ សង្ឃឹម​ថា ការ​ណែនាំ​ខាង​លើ​នេះអាច​ជួយ​អ្នក​បាន៕

ដោយ៖ ដារ៉ា
ប្រភព៖មង្គលការ

Ads

 
Top