ការ
មិនចេះនិយាយច្រើន, មិនអើពើពីរឿងអតីតកាល,
មិនចេះគិតច្រើន…សុទ្ធតែជាគុណសម្បត្តិល្អដែលអ្នកគួររៀនតាម។
និយាយចេញដោយស្មោះ ប្រសិនបើមិនសប្បាយចិត្ត ប្រសិន
បើអ្នកសម្លឹងមើលមិត្តភាពរបស់បុរស និងនារី យើងអាចដឹងបានយ៉ាងងាយ។
នៅពេលបុរសមានបំណងចង់និយាយរឿងមិនសប្បាយចិត្តអំពីមិត្តភក្តិ,
គ្រួសារ, មនុស្សស្រី
តែងតែរក្សាទុកភាពអាក់អន់ចិត្តនៅក្នុងចិត្តរបស់គេជានិច្ច។
ប្រសិនបើអ្នកមិនសប្បាយចិត្ត, ក្រៀមក្រំក្នុងចិត្ត
អ្នកគួរស្វែងរកដំណោះស្រាយ វានឹងធ្វើឲ្យអ្នកមានសេរីភាព
អាចជួយឲ្យអ្នកសប្បាយចិត្តឡើងវិញច្រើន
ហើយអាចធ្វើឲ្យអ្នកដទៃកោតសរសើរចំពោះភាពស្មោះត្រង់
និងការពិតរបស់អ្នក។ ការនិយាយរាយការណ៏
គឺជារឿងមួយដ៏ចាស់កម្រិលអាចធ្វើឲ្យទំនាក់ទំនងត្រូវបែកបាក់គ្នា
មិនថាជាមិត្តភាព ឬស្នេហាឡើយ។

មិនប្រកាន់នឹងរឿងតូចតាច
នេះជាលក្ខណៈសម្បត្តិរបស់បុរសៗដែលអ្នកគួររៀនតាម។
រឿងលម្អិតតូចៗដែលជាការវាយតម្លៃដល់មនុស្សស្រី
ធ្វើឲ្យបញ្ហាកាន់តែធំឡើងៗ និងអាចក្លាយជាការក្លែងបន្លំ។
ទោះជាយ៉ាងណាក៏ដោយ បុរសៗតែងតែបិទភ្នែកមិនអើពើនឹងរឿងតូចតាច។
ទម្លាប់បែបនេះមិនត្រឹមតែអាចជួយពង្រឹងដល់ទំនាក់ទំនងប៉ុណ្ណោះទេ
តែថែមទាំងផ្តល់ឲ្យអ្នកនូវការងារទូលំទូលាយ
ក៏ដូចជាបញ្ហាផ្សេងៗជាច្រើន។
មិនចេះនិយាយដើមគេ
ចំពោះមនុស្សស្រីវិញ គេតែងតែគិតថា ជាមនុស្សនិយាយច្រើន
ហើយចូលចិត្តនិយាយដើមគេ។ ចរិកពិតប្រាកដចូលចិត្តនិយាយច្រើន,
ចង់ដឹងចង់លឺច្រើនអំពីជីវិត, ចូលចិត្តការច្រណែន។
ចំពោះមនុស្សប្រុសវិញការច្រណែន គឺផ្ទុយស្រលះ
ពួកគេមិនសូវខ្វល់ខ្វាយពីអ្វីដែលមិត្តភក្តិមិនចង់ប្រាប់
មិនដែលប្រៀបធៀបខ្លួនឯងនឹងអ្វីឡើយ។
នេះជាហេតុផលធ្វើឲ្យមិត្តភាពស្មោះត្រង់របស់មនុស្សប្រុសច្រើនជាង
មនុស្សស្រី។
មិនរំលឹកពីរឿងឈ្លោះប្រកែកគ្នា ឬរឿងពីអតីតកាល
ចំពោះមនុស្សស្រីវិញចូលចិត្តរំលឹករឿងបែបនេះឡើងណាស់។
មនុស្សប្រុសប្រហែលជាបានសុំទោសនាងរាប់ពាន់ដងទៅហើយ
ប៉ុន្តែនៅពេលមួយដែលនាងខឹង រឿងក្រៀមក្រំនឹងកើតឡើងម្តងទៀត។
ដូច្នេះ នាងគួរតែបើកចិត្តឲ្យទូលាយ,
លុបបំបាត់ចោលនូវកំហុសឆ្គងពីអតីតកាល
ដើម្បីរក្សាទំនាក់ទំនងស្នេហាបានយូរអង្វែង។
ចូលចិត្តសហការគ្នា
មនុស្សប្រុសជាមនុស្សរីករាយ
ហើយចេះសហការនៅពេលមានការចាំបាច់កើតឡើង ពួកគេមិនចេះប្រៀបធៀបគ្នា
និងចេះជួយដល់អ្នកដទៃ។ ស្របពេលជាមួយគ្នានេះដែរ
ប្រសិនបើចំពោះមនុស្សស្រីវិញ ការធ្វើការងារជាក្រុម
រឿងមិនឯកភាពគ្នា ការឈ្លោះប្រកែកគ្នាតែងតែកើតឡើងជានិច្ច
ដោយសារការប្រៀបធៀបគ្នា អាត្មានិយមគិតតែពីប្រយោជន៏បុគ្គល។
មិនត្រឹមតែការងារប៉ុណ្ណោះទេ នៅមានស្ថានភាពជាច្រើនផ្សេងទៀត
ដូច្នេះអ្នកគួររៀនពីលក្ខណៈដ៏អស្ចារ្យបែបនេះពីមនុស្សប្រុស។
ចាប់អារម្មណ៏លើរឿងខ្លួនឯងច្រើនជាងអ្នកដទៃ
កាលនៅក្មេង
មនុស្សស្រីត្រូវបានគេបង្រៀនឲ្យចេះមើលថែអ្នកដទៃដូចជា៖
ការជូតផ្ទះ, ចម្អិនម្ហូប, លាងចាន, បោកខោអាវ…ប៉ុន្តែពេលខ្លះ
បង្រៀនឲ្យចេះមើលថែស្វាមី ឪពុកម្តាយ ធ្វើឲ្យភ្លេចមើលថែខ្លួនឯង។
ជាមនុស្សស្រីដែលគួរឲ្យទាក់ទាញត្រូវស្គាល់ពីក្តីស្រលាញ់
ព្រោះគ្មានអ្នកណាម្នាក់អាចមើលថែរក្សាខ្លួនអ្នកបានទេ៕
ដោយ៖ ដារ៉ា
ប្រភព៖មង្គលការ