កូនជាចំណង
អាពាហ៏ពិពាហ៏ដែលអាចជួយរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ
ប៉ុន្តែគូស្វាមីភរិយាជាច្រើនគ្មានបំណងមិនចង់បានទៅវិញ។
ក្រោយពេលរៀបការរួច រឿងដំបូង
ដែលគូស្នេហ៍ភាគច្រើនចាប់ផ្តើមគិតនោះគឹកូន។
ទោះជាយ៉ាងណាគូស្វាមីភរិយាដែលទើបនឹងរៀបការរួចក៏មានចិត្តតិចតួច
ក្នុងការចង់បានកូនដែរ
ប៉ុន្តែដោយសារពួកគេខ្លាចធ្វើឲ្យរាំងស្ទះដល់ការងារ។
មូលហេតុមួយផ្សេងទៀតដែលធ្វើឲ្យគូស្វាមីភរិយាមិនចង់បានកូន
ព្រោះគិតថា គ្មានអ្នកណាជួយមើលថែកូននៅពេលកើតមក។
ប៉ុន្តែសព្វថ្ងៃនេះ មុខរបរ និងបញ្ហាផ្សេងៗជាច្រើន
បានធ្វើឲ្យមានការរាំងស្ទះដល់ការចង់បានកូនរបស់គូស្វាមីភរិយា។
ដោយសារការរងនូវសម្ពាធ និងភាពតានតឹងក្នុងជីវិតខ្លាំងពេក
ធ្វើឲ្យបុរស និងស្ត្រីប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។
នេះជាមូលហេតុតែមួយគត់ធ្វើឲ្យគូស្វាមីភរិយាមិនចង់បានកូន។

ខាងក្រោមនេះជាហេតុផលដែលធ្វើឲ្យគូស្វាមីភរិយាមិនចង់មានគ្រួសារ៖
ការងារជារឿងសំខាន់
ហេតុផលចាំបាច់ដែលធ្វើឲ្យគូស្វាមីភរិយាមិនចង់បានកូនដោយសារ
ការងារជារឿងមួយសំខាន់សម្រាប់ពួកគេ។
គូស្វាមីភរិយាមួយចំនួនធ្វើដំណើររកស៊ី ដើម្បីចិញ្ចឹមជីវិតបណ្តើរ
ដាក់កូនលើរទេះបណ្តើរ ហើយនេះជាអ្វីដែលធ្វើឲ្យពួកគេមិនចង់បាន។
គ្មានពេលវេលាសម្រាប់កូន
បើសូម្បីតែចំណាយពេលវេលាជាមួយគូស្នេហ៏គ្មានផង
តើរកពេលឯណាសម្រាប់កូនទៀតនោះ។
នេះជាការយល់ឃើញរបស់គូស្វាមីភរិយាជាច្រើនគិតថា
ការមានកូនមិនមែនជាគំនិតល្អទេ។
កាតព្វកិច្ចធំបំផុត
សព្វថ្ងៃនេះ
គូស្វាមីភរិយាសម័យទំនើបបានទប់ស្កាត់ការមានកូនដោយសារពួកគេគិត
ថា វាជាកាតព្វកិច្ចដ៏ធំ។
នៅពេលមានការតាំងចិត្តដូចក្នុងសម័យនេះធ្វើឲ្យគូស្វាមីភរិយា
គ្មានឱកាសនឹងមានគ្រួសារឡើយ។
នៅក្នុងផ្ទះមានគ្នា២នាក់ពិតជាគ្រប់គ្រាន់
គូស្វាមីភរិយាស៊ាំនឹងការរស់នៅគ្នាតែ២នាក់ ហើយពួកគេគិតថា
ការមានកូនបានរំលោភបំពានទៅលើពួកគេ។
ការមានកូនគ្រាន់តែជាការបំពេញមុខគ្រួសារតែប៉ុណ្ណោះ។
នេះជាហេតុផលមួយដែលធ្វើឲ្យគូស្វាមីភរិយាមិនពេញចិត្តនឹងការមាន
កូន។
មិនអាចស៊ូទ្រាំនឹងភាពតានតឹងក្នុងចិត្ត
ការមានកូនធ្វើឲ្យមានភាពតានតឹងក្នុងចិត្តច្រើននៅពេលចាប់
ផ្តើមឆ្នាំដំបូង។
គូស្វាមីភរិយាមិនទាន់បានត្រៀមខ្លួនទទួលយកនូវភាពតានតឹងទាំងអស់
នោះឡើយ។
វាអាចជាពេលវេលាមួយដែលធ្វើឲ្យអ្នកជួបនឹងសម្ពាធខ្លាំងជាងការ
ងារ។
មិនទាន់បានត្រៀមខ្លួនធ្វើជាឪពុកម្តាយ
នៅពេលដែលអ្នកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាឪពុកម្តាយ
គេ
នោះក៏ជាពេលដែលអ្នកនឹងត្រៀមខ្លួនដើម្បីប្រឈមមុខនឹងការប្រកួត
ប្រជែងផងដែរ។ គូស្វាមីភរិយាជាច្រើនបានចំណាយពេលវេលាយូរ
ដើម្បីត្រៀមខ្លួនធ្វើជាឪពុកម្តាយរបស់គេ។
បញ្ឈប់ការព្យាយាម
ការជួបភាពតានតឹងនឹងការងារ សម្ពាធក្នុងគ្រួសារ
ធ្វើឲ្យស្ត្រីប្រឈមមុខច្រើននឹងបញ្ហាការមានកូន។
បញ្ហាសុខភាពដើរតួនាទីយ៉ាងសំខាន់នៅក្នុងការមានកូន។
ការរំលូតកូនញឹកញាប់ធ្វើឲ្យស្ត្រីអស់ក្តីសង្ឃឹម
ដូច្នេះធ្វើឲ្យស្ត្រីលែងចង់បានកូន។
អាចរស់នៅជាមួយគ្នាបានយូរ
ហេតុផលពិតប្រាកដ
និងត្រឹមត្រូវដែលធ្វើឲ្យគូស្វាមីភរិយាមិនចង់បានកូន
ដោយសារតែគូស្វាមីភរិយាចង់រស់នៅជាមួយគ្នាបានយូរដោយមិនចាំបាច់
ត្រូវការកូនដើម្បីបំពេញសុភមង្គលនៅក្នងផ្ទះ៕
ដោយ៖ ដារ៉ា
ប្រភព៖មង្គលការ