ការ​ដក​ដង្ហើម​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពីរាង​កាយ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​បង្កើន​ខ្យល់​អុក​ស៊ីសែន​ដល់​ខួរ​ក្បាល, ជួយ​ឲ្យ​ខួរ​ក្បាល​គិត​បាន​លឿន និង​ជួយ​ឲ្យ​រាង​កាយ​មាន​ភាព​ស្រស់​ស្រាយ។

ដូច្នេះ​សូម​ឲ្យ​មាន​ទម្លាប់​ដក​ដង្ហើម​ខ្លីៗ ហើយ​រាក់ៗ​ជា​ប្រចាំ ដើម្បី​ឲ្យ​ដូច​នឹង​ការ​ដក​ដង្ហើម​វែងៗ​ជា​ញឹក​ញាប់។ វិធី​សាស្ត្រសាមញ្ញៗ​បំផុត អ្នក​គ្រាន់​តែ​ដក​ដង្ហើម​ចេញ បន្ទាប់​មក​ដក​ដង្ហើម​ចូល។ ការ​ដក​ដង្ហើម​ចេញ ដក​ដង្ហើម​ចូល​ជា​វិធីសាមញ្ញៗ​ក៏​ពិត​មែន តែ​វា​មាន​ប្រសិទ្ធិយ៉ាង​ខ្លាំង។ ប្រសិន​បើ​អ្នកអនុវត្តបែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​រយៈ​ពេល​ពី ២០ ទៅ ៣០ នាទី រយៈ​ពេល ២ ទៅ ៣ ខែក្រោយ​មក បរិមាណ​នៃ​សេរ៉ូតូនីន ដែល​ជា​សារធាតុផលិត ដោយ​ខួរក្បាល និង​ជាសារ​ធាតុ​ជួយ​ដល់​ការសម្រេច​ចិត្ត និង​សមត្ថភាព​គិត​ដល់​មនុស្ស នឹង​មាន​ការ​កើន​ឡើង​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​មាន​ការ​ហត់​នឿយ, មាន​សមត្ថភាព​ក្នុង​ការ​គិត, រាង​កាយ​រឹង​មាំ ហើយ​សម្ពាធ​ល្អប្រសើរ។
 

នៅ​ពេល​មនុស្ស​ចេះដក​ដង្ហើម​បាន​ត្រឹម​ត្រូវ ដង្ហើម​នឹង​ជួយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពីរាង​កាយ។ សារ​ធាតុពុល​ជា​ច្រើន​ដូច​ជា៖ នីត្រាត, ឧស្ម័ន​កាបូនិច ដែល​ប្រមូលផ្តុំ​នៅ​ក្នុង​បេះ​ដូង ដូច្នេះ​នៅ​ពេល​អ្នក​ដក​ដង្ហើម​ចូល ជាតិ​ពុល​ទាំង​នេះ​នឹង​នៅ​លាយឡំ​ជា​មួយ​នឹង​ដង្ហើម បន្ទាប់​មក​សារ​ធាតុពុល​ទាំង​នេះ​នឹង​ចេញ​ពី​រាង​កាយ​បាន​តាម​រយៈ​ការ​ដក​ដង្ហើម​ចេញ​មក​វិញ។
ការដកដង្ហើម និង​ការគិត​មាន​ទំនាក់​ទំនង​នឹង​គ្នា​យ៉ាង​ស៊ីជម្រៅ។ មេរៀន​ដែល​សំខាន់ ហើយ​ចាំបាច់ អ្នក​គួរ​ធ្វើលំហាត់​ប្រាណ​យូហ្គា ដើម្បី​ជួយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​បេះដូង ធ្វើ​ឲ្យ​អារម្មណ៏​ស្រស់​ស្រាយ។
ដង្ហើម និងអារម្មណ៏​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធិ​នឹង​គ្នា។ នេះ​ប្រហែល​ជា​អ្នក​មិន​ដែល​ធ្លាប់​បាន​កត់​សម្គាល់​ខ្លួន​ឯង​ទេ តែ​អ្នក​គួរ​ដឹង​អំពី​រឿង​នេះ។ ឧទាហរណ៏៖ នៅ​ពេល​អ្នក​ខឹង ដង្ហើម​របស់​អ្នក​នឹង​ដក​ចេញ​ចូល​វែងៗ​ម្តង ហើយ​ម្តង​ទៀត, នៅ​ពេល​បាន​ជួប​នឹង​គូស្នេហ៏ ដង្ហើម​ដក​ចេញ​ចូល​ខ្លីៗ, នៅ​ពេល​មាន​អារម្មណ៏​ស្ងប់ ដក​ដង្ហើម​វែងៗ ហើយ​យឺតៗ, នៅ​ពេល​មិន​សប្បាយ​ចិត្ត ដង្ហើម​ចេញ​ចូល​ខ្លីៗ…។
ព្យាយាម​ដក​ដង្ហើម​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​គ្រប់​គ្រងគំនិត​របស់​អ្នក អាច​ជួយ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែប្រសើរ​ឡើង។ រៀន​ផ្លាស់​ប្តូរអារម្មណ៏​របស់​អ្នក ធ្វើ​ចិត្ត​ឲ្យ​សប្បាយៗ​ដោយ​ការ​ដក​ដង្ហើម​ឲ្យ​បាន​ត្រឹម​ត្រូវ…៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top