ផ្លែឈើ​ផ្តល់​នូវវីតាមីន និង​សារជាតិ​ចិញ្ចឹម​ដ៏​សម្បូ​រ​បែបសម្រាប់​រាង​កាយ, ធ្វើ​ឲ្យ​មាន​សម្ជស្ស​ស្រស់​ស្អាត ប៉ុន្តែ​ប្រសិន​បើ​អ្នក​បរិភោគ​វាភ្លាមៗ​ក្រោយ​ពេលបាយ វា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​អត្ថ​ប្រយោជន៍។
 
 

ផ្លែឈើ​គឺ​ជា​អាហារ​ដែល​យើង​គ្រប់​គ្នា​ចូល​ចិត្ត និងមិន​អាច​ខ្វះ​បាន​នៅ​ក្នុងជីវិត​ប្រចាំ​ថ្ងៃ​​ព្រោះវា​បាន​ផ្តល់នូវ វីតាមីន (A, C, B1...) និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​រាង​កាយ។ ផ្លែ​ឈើ​អាច​យក​មក​ជំនួស​បង្អែម​ ដែល​គ្រួសារ​ជា​ច្រើន​មាន​ទម្លាប់​បរិភោគ​វា​ក្រោយ​ពេល​បាយ។ ទោះ​ជា​យ៉ាង​ណា​អ្នក​ជំនាញ​ជឿជាក់​ថា ការ​បរិភោគ​ផ្លែ​ឈើ​បន្ទាប់​ពី​ទទួល​ទាន​អាហារ​មិន​ល្អ​សម្រាប់​សុខភាពនោះ​ទេ ព្រោះ​វា​បណ្តោល​ឲ្យ​ខូច​មុខ​ងារ​រំលាយ​អាហារ​នាំ​ឲ្យ​ឡើង​ទម្ងន់, ធាត់។

លោក​វេជ្ជ​បណ្ឌិត Le Thi Hai នាយ​នៃ​មជ្ឈមណ្ឌល់អាហារ​រូប​ត្ថម្ភ​បាន​និយាយថា «ខ្ញុំ​បាន​បរិភោគ​ផ្លែឈើ​មុន ឬ​បន្ទាប់​ពី​ការ​បរិភោគ​អាហារ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​យើង​គួរ​ពឹង​ផ្អែក​លើ​ស្ថានភាប​អាហារ​រូបត្ថម្ភ និង​សមត្ថភាព​របស់​មនុស្ស​ម្នាក់ដើម្បី​ធ្វើ​ជា​ជ្រើម​ដ៏​សម​ស្រប។» ជា​មួយ​នឹង​មនុស្ស​ដែល​​ធាតុ​លើស​ទម្ងន់​គួរបរិភោគផ្លែឈើ​មុន​ពេល​ទទួល​ទាន​អាហារ ដើម្បី​កាត់​បន្ថយ​ចំនួន​នៃ​តម្រូវ​ការ​ម្ហូប​អាហារ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កំពុង​ខ្វះ​អាហារ​រូបត្ថម្ភ, សុខ​ភាព​ខ្សោយ, ត្រូវការ​ថាម​ពល​បន្ថែម, មុន​ពេល​បរិភោគ​អាហារ ​ប្រសិន​បើ​បរិភោគ​​ផ្លែ​លើ​ដូច​ជា ផ្លែចេក, ក្រូច, និង​ធ្វើ​ឲ្យមាន​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម, ក្រពះ​ផ្ទុក​អាហារ​មិន​សុវ​ច្រើន, ចំណង់​អាហារ​ត្រូវ​ថយ​ចុះ។

ជា​ពិសេស​ក្រុម ក្រូច​ឃ្លិច មាន​អាស៊ីដ​សរីរាង្គ​ជា​ច្រើន​ខណៈ​​ដែល​ការ​បរិភោគ​ ពេល​ក្រពះ​នៅ​ទទេ​នឹង​នាំ​ឲ្យ​ហឺម​ពោះ ឬ​ឆ្អល់។ ចេក​មាន​ផ្ទុក​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម ដូច្នេះ​នៅ​ពេល​ដែល​សារធាតុ​ចូល​ទៅ​ក្នុង​ពោះទាំង​ពេល​អ្នក​ឃ្លាន នឹង​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​កម្រិតម៉ាញ៉ាស្យូមក្នុង​ឈាម និង​ដាក់​សម្ពាធ​លើ​បេះ​ដូង។

ផ្លែឈើ​ដូចជា​ម្នាស់, ល្ហុង ជា​ប្រភេទអាហារ​ដែល​សាក​សម​ជា​បង្អែមបន្ទាប់​ពី​អាហារ​ពេល​ល្ងាច។ ឧទាហរណ៏ ម្នាស់​មាន​អង់ស៊ី​រំលាយ​អាហារ ដែលអាចជួយ​​បន្ថែម​ទៅ​លើ​មុខ​ងារ​រាង​កាយ, ធ្វើ​ឲ្យ​មុខងារ​ក្រពះ​ប្រសើរ​ជាង​មុន។

ទោះ​បី​ជា​យ៉ាង​ណាផ្លែឈ់​ដែល​មាន​ជាតិ​សសៃ, គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា វា​មិន​អាច​បរិភោគ​ជំនួស​ការ​បរិភោគ​បន្លែ​ទេ។ ប្រសិន​បើ​អ្នក​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ច្រើន​មិន​អាច​ប៉ះពាល់​ដល់​កា​បញ្ចេញ​ទឹក​ក្រពះឡើយ។ ដូច្នេះ​យើង​ត្រូវ​មាន​តុល្យ​ភាព​រវាង​តម្រូវការ​បន្លែ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ធានា​ថា អ្នក​ទទួល​បាន​ការ​ផ្គត់​ផ្គង់​នៃ​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់។
លោក​វេជ្ជ​បណ្ឌិត Hai បាន​បន្ថែម​ថា មនុស្ស​ពេល​វ័យ​ត្រូវការ​​ផ្លែឈើ ៣០០ ក្រាម និង​ដើម្បី​រក្សា​កម្រិត​ស្ថិរភាព​មិន​គួរ​​បរិភោគ​តិច ឬ​ច្រើន​ពេក​នោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​បំពង​រំលាយ​អាហារ៕

ដោយ៖ មង្គលការ

ប្រភពៈ បរទេស

Ads

 
Top